បងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារ៣ នៃក្រុងស្ទឹងសែនព្រឹកថ្ងៃទី ៣១ខែសីហាឆ្នាំ ២០២៤ បន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារៀងរាល់ព្រឹកនៅម៉ោង ៧:០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុបណ្ដាញនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារកំពង់ធំស្ថិតក្នុងសង្កាត់កំពង់ធំ ផ្សារស្ទឹងសែនស្ថិតក្នុងសង្កាត់កំពុងកប៉ៅ និងផ្សារព្រៃតៅហ៊ូ ស្ថិតក្នុងសង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែនខេត្តកំពង់ធំក្នុងគោលបំណងលើកស្ទួយទង់ជាតិដែលជាដួងព្រលឹងរបស់ជាតិខ្មែរយើង។