Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញចុះអនុវត្តវិធានការលើជីវសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងតាមសត្តឃាដ្ឋាន(កុងស៉ី) ក្នុងឱកាសពិធីបុណ្យចិន-វៀតណាម ខាងមុខនេះ

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញចុះអនុវត្តវិធានការលើជីវសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងតាមសត្តឃាដ្ឋាន(កុងស៉ី) ក្នុងឱកាសពិធីបុណ្យចិន-វៀតណាម ខាងមុខនេះ

(កំពង់ធំ)÷ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំមន្ត្រីជំនាញចុះអនុវត្តវិធានជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងតាមសត្តឃាដ្ឋាន(កុងស៊ី) ដែលជាឱកាស នៃពិធីបុណ្យបុណ្យចូលឆ្នាំចិន-វៀតណាម ហើយក៏ជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ចាន់ បញ្ញាវ័ន្ត បានលើកឡើងថាការដឹកសត្វចេញពីកសិដ្ឋាន រឺពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ។ ជាលទ្ធផលក្រុមការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វបានចំនួនសរុប៣០គ្រឿង ក្នុងនោះរថយន្តដឹកជ្រូក១០គ្រឿង រថយន្តដឹកមាន់២០គ្រឿង រួចមកក្រុមការងារ ចុះធ្វើជីវសុវត្ថិភាពនៅសត្តឃាតដ្ឋានសត្តឃាតដ្ឋានក្រុងស្ទឹងសែន សត្តឃាតដ្ឋានស្រុកតាំងគោក និងបន្តចុះធ្វើជីវសុវត្ថិភាព នៅតាមបណ្ដាសត្តឃាតដ្ឋាន និងមធ្យោបាយដឹកជញ្ជូនសត្វ ជាបន្តបន្ទាប់ទៀត ដើម្បីការពារកុំឱ្យមានជំងឺឆ្លងទៅសត្វដទៃទៀត។

លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានជំរុញឱ្យម្ចាស់ឡានដែលដឹកសត្វរស់គ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ធំ សូមអញ្ជើញមកបាញ់ថ្នាំសម្លាប់មេរោគនៅការិយាល័យផលិតកម្ម និងបសុសុព្យាបាលឱ្យបានគ្រប់ឡាន ដើម្បីការពារកុំឱ្យជំមានជំងឺឆ្លងទៅសត្វដទៃទៀត នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ។

ជាចុងក្រោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនប្រជាកសិករដែលចិញ្ចឹមសត្វគោ ក្របី សូមអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺដល់សត្វគោ ក្របី កុំឱ្យឆ្លងឆ្លងទៅសត្វដទៃទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប្រសិនឃើញសត្វមានបញ្ហាទៅលើសុខភាព សូមរាយការណ៍ជាបន្ទាន់ដល់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមការងារជំនាញចុះទៅចាក់ថ្នាំការពារឱ្យបានទាន់ពេលវេលា។ អត្ថបទ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ.ពិនិត្យអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV