Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅខែបន្ទាប់ ឆ្នាំ២០២៦

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅខែបន្ទាប់ ឆ្នាំ២០២៦

(កំពង់ធំ)÷ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅខែបន្ទាប់ ឆ្នាំ២០២៦ នារសៀលថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធាន មន្ទីរ ប្រធាន-អនុប្រធានការិយាល័យទាំង៥ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាជាច្រើនរូបផងដែរ។

ថ្លែងទៅកាន់មន្ត្រីរាជការលោកស្រី ង៉ែត ណារីន បានលើកឡើងថា វិស័យព័ត៌មាន គឺជាវិស័យដែលពាក់ព័ន្ធនឹងការប្រមូល ផលិត កែសម្រួល និងផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជន តាមរយៈមធ្យោបាយផ្សេងៗ។ វាជាវិស័យសំខាន់មួយក្នុងសង្គម ព្រោះវាជួយឱ្យប្រជាជនទទួលបានព័ត៌មាន ត្រឹមត្រូវ និងទាន់ពេលវេលា។  ប្រធានការិយាល័យនីមួយៗ ធ្វើផែនការប្រចាំឆ្នាំនិងផែនការសកម្មភាពជារៀងរាល់ខែ ដើម្បីឱ្យក្រុមការងារចុះផលិតវីដេអូខ្លីៗ ផលិតព័ត៌មានផ្សេងៗ និងបទយកការណ៍ដែលទាក់ទងទៅនឹងការរីកចម្រើននៅក្នុងខេត្ត និងនៅតាមមូលដ្ឋាន។

លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត បានលើកឡើងពីទិសដៅសម្រាប់អនុវត្តខែបន្ទាប់មាន÷ បង្កើនការចុះផលិតព័ត៌មានឱ្យបានច្រើនដើម្បីផ្សព្វផ្សាយតាមវិទ្យុខេត្ត ទូរទស្សន៍ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រនានា។ បង្កើនការផ្សព្វផ្សាយដល់អ្នកសារព័ត៌មានឱ្យមកធ្វើការចុះបញ្ជីឱ្យបានគ្រប់ៗគ្នា។ បង្កើនគុណភាពការផ្ដល់សេវាសាធារណៈ លើវិស័យព័ត៌មាន និងសោទស្សន៍ដល់មូលដ្ឋាន។ បង្កើនការទំនាក់ទំនងជាមួយមន្ទីរអង្គភាពក្រុង/ស្រុកទាំងអស់ដើម្បីយកព័ត៌មានមកចេញផ្សាយជូនឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។

ជាចុងក្រោយលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានបានផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ ត្រូវបន្តពង្រឹងពីតួនាទី/ភារកិច្ចរបស់ខ្លួន និងគោរពម៉ោងការងារឱ្យបានត្រឹមត្រូវ។  បន្តពង្រឹងគុណភាពនៃការផ្សព្វផ្សាយព័ត៌មាន បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លើកកម្ពស់សមត្ថភាពមន្ត្រីតាមរយៈការបណ្តុះបណ្តាល និងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាព័ត៌មានដែលចែកចាយទៅសាធារណៈមានភាពត្រឹមត្រូវ សុចរិត និងទាន់សម័យ។

លោកស្រីប្រធានមន្ទីរ ក៏បានជំរុញឲ្យមន្ត្រីទាំងអស់បន្តអនុវត្តការងារដោយមានវិន័យ ទទួលខុសត្រូវខ្ពស់ និងសហការគ្នាឲ្យបានល្អប្រសើរ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាននៅក្នុង ខេត្តកំពង់ធំ ឲ្យកាន់តែរីកចម្រើន។អត្ថបទធូរកែវមុន្នី.ពិនិត្យអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV