ឯកឧត្ដម នួន ផារ័ត្ន អញ្ជើញប្រគល់រថយន្ ចំនួន០១គ្រឿង (រថយន្តស៊ីរ៉ែន) ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ទុកបម្រើកិច្ចការងារនៅក្នុងអង្គភាព
~ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងគណៈប្រតិភូអមដំណើរ ដែលបានអញ្ជើញប្រគល់រថយន្តចំនួន០១គ្រឿង(រថយន្តស៊ីរ៉ែន) ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ទុកបម្រើកិច្ចការងារនៅក្នុងអង្គភាព។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលមានចិត្តសប្បុរសឧបត្ថម្ភរថយន្តចំនួន០១គ្រឿង និងសូមគោរពជូនពរដល់ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមទាំងប្រតិភូអមដំណើរ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ។អត្ថបទកងរាជអាវុធហត្ថខេត្ត-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។