Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ពង្រឹង​ភារកិច្ច​កងកម្លំាង​ចម្រុះ​តាមផ្លូវច្បាប់​ ក្នង​ការ​ ការពារ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ បឹង​ពែរ​ ខេត្តកំពង់ធំ​

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ពង្រឹង​ភារកិច្ច​កងកម្លំាង​ចម្រុះ​តាមផ្លូវច្បាប់​ ក្នង​ការ​ ការពារ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ បឹង​ពែរ​ ខេត្តកំពង់ធំ​

ខេត្តកំពង់ធំ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ អនុប្រធាន​អចិន្ដ្រៃយ៍​ នៃគណៈកម្មការ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់ធំ​ អមដំណើរ​ដោយ​លោក​ គង់​ សំអាត​ អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក ​រួមជាមួយ​អាជ្ញា​ធរ​ដែន​ដី​ ឃុំ​ ស្រុក​ បាន​ជួប​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ ប្រគល់​ភារកិច្ច​ចាំ​បាច់​មួយ​ចំនួន​ ក្នុង​ការ​ចាត់វិធានការ​យ៉ាង​មុឺងម៉ាត់តាមផ្លូវច្បាប់ ​ក្នង​ការ​បង្ក្រាប​បទ​ល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ​ និងប្រគល់​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ ប្រេងឥន្ធនៈ​ ជូន​កងកម្លាំង​ចម្រុះ​ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​តំបន់​ភ្នំ​ប្រង់​ និង​ជាំ​ក្របី​ ស្ថិត​នៅ​ក្នុង​ឃុំ​សាគ្រាម​ ស្រុក​ប្រសាទ​បល្ល័ង្ក​ ខេត្ត​ខេត្តកំពង់ធំ​ ។

លោក​ ហួត​ តូ​  មន្ត្រី​ឧទ្យាន​នុរក្ស​បរិស្ថាន​ តំណាង​ទីបញ្ជការ​ស្រាល​ប្រចាំ​ការ​នៅ​តំបន់​ជាំ​ក្របី​  និង​លោក​ ញឹម​ ចន្ធី​ មន្ត្រីឧទ្យានុរក្ស​បរិស្ថាន​ ប្រចាំ​ការ​នៅ​ទី​បញ្ជាការ​ស្រាល​តំបន់​ភ្នំ​ប្រង់​ បាន​រាយការណ៍​បញ្ជាក់​ថា​៖​  បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ បាន​លបលួច​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ នៅ​តំបន់​សហគមន៍​អូរ​បញ្ញា​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ​ ក្នុង​ពេល​ដែល​កងកម្លាំង​កងទ័ព​ ជាប់រវល់​បំ​ពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​នៅ​តំបន់​ព្រំដែន​ និង​កម្លាំង​បរិស្ថាន​មាន​គ្នា​តិច​ ហើយ​ទទួល​ភូមិ​សាស្ត្រ​ធំ​ទូលាយ​ ដោយ​មិន​ខ្លាច​ញញើត​ចំពោះ​សមត្ថិច្ច​ និង​ច្បាប់​ឡើយ​ ។

លោក​ គង់​  សំអាត​ អភិបាល​ស្រុក​ ប្រធាន​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​ បាន​ថ្លែង​អំណរគុណ​ចំពោះ​កងកម្លំាង​ចម្រុះ​នៅ​ទី​បញ្ជាការ​ស្រាល​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ទាំង​ពីរ​គោល​ដៅ​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ ក្នុង​ការ​ការពារ​ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ និង​ការ​ទន្ទ្រាន​ព្រៃឈើ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ក្នុង​ភូមិ​សាស្ត្រ​​ឃុំ​សាគ្រាម ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ នាពេលកន្លងទៅ​  ហើយ​បាន​ប្តេជ្ញា​ចិត្ត​បន្ត​សហការ​ជាមួយ​គណៈបញ្ជាការ​ស្រាល​ដេីម្បីអបរំ ផ្សព្វ​ផ្សាយ​ជូន​ប្រជាពលរដ្ឋ ​កុំឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​តទៅទៀត​  និង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ ក្នុង​ការ​អនុវត្តន៍​វិធានការ​ច្បាប់​ចំពោះ​ជន​ល្មើស​ដែល​រឹងរូស​បំពាន​ច្បាប់​ ដែល​មាន​ជា​ធរមាន​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ចំពោះ​កងកម្លាំង​ចម្រុះ​ទាំង​អស់​ និង​អាជ្ញា​ដែនដី​នៅ​គ្រប់​លំដាប់​ថ្នាក់​ ដែល​បាន​ខិត​ខំប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ក្នុង​ការ​ការពារ ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នាពេលជិតពីរឆ្នាំកន្លងទៅ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ ជា​មួយ​នេះ​ដែរ​បា​នគ្រប់​គ្រង​ដី​ដែល​បាន​ដក​ហូត​ពី​ជន​ល្មើស​ដែល​បាន​លួច​កាប់​ទន្ទ្រាន​កន្លង​ទៅ​រក្សា​ទុក​ជា​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ ​ធ្វើ​ឲ្យ​ព្រៃឈើ​ធម្មជាតិ​ដុះ​លូតលាស់​ឡើង​វិញ​ផង​ដែរ​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ប្រគល់​ភារកិច្ច​ជូន​កងកម្លាំង​ចម្រុះ​ទាំងអស់​ ត្រូវ​រួម​គ្នា​ជាមួយ​អាជ្ញាធរ​ដែនដី​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​ឲ្យ​បាន​ដាច់​ខាត​មិន​ឲ្យ​មានការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ​ជា​ថ្មី​ទៀត​បាន​ឡើយ​ ហើយ​ត្រូវ​ចាត់​វិធានការ​យ៉ាង​មុឺងម៉ាត់តាមផ្លូវច្បាប់​ ចំពោះ​ជន​ណា​ នៅ​តែ​បំពាន​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ​ ដេីម្បី​ចាប់​ឃាត់​ខ្លួន​ជូន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ឡេីយ​ ។

នៅ​ក្នុងឱកាសនេះ​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់ធំ​ បាន​ប្រគល់​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ និង​ប្រេង​ឥន្ធនៈ​ អំណោយ​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ តាម​រយៈ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ វង្សី​ វិស្សុត​ ប្រធាន​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​ ចុះមូលដ្ឋាន​ខេត្តកំពង់ធំ​ ជូន​ដល់​កងម្លាំង​ចម្រុះ​ទាំង​ពីរ​ទីបញ្ជការ​ស្រាល​ ប្រចាំ​ការ​នៅ​តំបន់​ជាំ​ក្របី​ និង​ភ្នំ​ប្រង់​ ដេីម្បី​បម្រើ​ឲ្យ​កិច្ចការ​ធានា​ជីវភាព​ប្រចាំថ្ងៃ​ ក្នុង​ភារកិច្ច​ដ៍មាន​សារ:សំខាន់នេះ​ ដេីម្បី​បុព្វហេតុ​សង្គម​ជាតិ​យើង​ទាំង​អស់​គ្នា​ ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុម ញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV