Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សាយ គឹមឡម ណែនាំដល់អាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់ដល់សុខុមាលភាពជនភៀសសឹកនៅក្នុងមូលដ្ឋានឱ្យបានដូចភ្លៀងរលឹម

លោក សាយ គឹមឡម ណែនាំដល់អាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់ដល់សុខុមាលភាពជនភៀសសឹកនៅក្នុងមូលដ្ឋានឱ្យបានដូចភ្លៀងរលឹម

(កំពង់ធំ )÷ លោក សាយ គឹមឡម ណែនាំដល់អាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់ដល់សុខុមាលភាពជនភៀសសឹកនៅក្នុងមូលដ្ឋានឱ្យបានដូចភ្លៀងរលឹម លោកអភិបាលស្រុកស្ទោង បានធ្វើការណែនាំដូចនេះនៅក្នុងឱកាសដែលលោកនិងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ មកចែកជូនគ្រួសារដែលងាយរងហានិភ័យ និងគ្រួសារជនភៀសសឹកនៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា ថ្វីដ្បិតពេលនេះបញ្ហាព្រំដែនជាមួយប្រទេសសៀមហាក់ស្ងប់ស្ងាត់បន្តិច ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពផុយស្រួលនៅឡើយ ហេតុនេះអាជ្ញាធរគ្រប់ភូមិ ឃុំ ត្រូវតាមដាននិងយកចិត្តទុកដាក់បន្ថែមទៀតជាពិសេសត្រូវធ្វើការសួរសុខទុក្ខឧបត្ថម្ភគាំទ្រជាស្បៀង សម្ភារប្រើប្រាស់ ថវិកា ដល់គ្រួសារវីរកងទ័ពនិងជនភៀសសឹកដែលបានកំពុងបន្តស្នាក់នៅរូបក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ពីលទ្ធភាពនិងរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋានស្រុកឬក្រុមការងារដើម្បីមានលទ្ធភាពជួយជ្រោមជ្រែងកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះលោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរឃុំក៏ដូចជាពលរដ្ឋនៅក្នុងឃុំសំព្រោជទាំងមូលត្រូវនាំគ្នាជួយថែរក្សាសមិទ្ធផលនានានៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសផ្លូវកៅស៊ូ ផ្លូវបេតុង និងផ្លូវលំជាច្រើនខ្សែ ដែលបានស្ថាបនាហើយដើម្បីធានានូវការប្រើប្រាស់បានយូរ ជាពិសេសចូលរួមថែរក្សាបរិស្ថាន តាមដងផ្លូវនិងគ្រប់គេហដ្ឋានឱ្យបានល្អថែមទៀត។

សូមបញ្ជាក់ថាការសំណេះសំណាលសួរសុខទុក្ខនេះមានចំនួន៤០គ្រួសារ ដែលក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ និងគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់សម្លៀកបំពាក់ នំ ទឹកដោះគោមួយចំនួនផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV