Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយ ដែលមានសត្វគោ ក្របី និងពពែបានទទួលការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ពីមន្ត្រីជំនាញ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ

ប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយ ដែលមានសត្វគោ ក្របី និងពពែបានទទួលការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ពីមន្ត្រីជំនាញ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ

(កំពង់ធំ)÷ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយ លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមទាំងមន្ត្រី  ភ្នាក់ងារសុខសត្វភូមិ សហការជាមួយ រដ្ឋបាលបាលស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរភូមិ ឃុំបានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកប្រធានការិយាល័យផលិតកម្មនិងបក្សសុព្យាបាលខេត្តបានលើកឡើង ថាដោយសារមានអាកាសធាតុប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យសត្វមួយចំនួនមានការឆ្លងជំងឺ ពីសត្វមួយទៅសត្វមួយផ្សេងទៀត ដោយសារអាកាសធាតុដូច្នេះប្រសិនបើឃើញមានសត្វណាមួយមានជំងឺ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីចុះទៅចាក់ថ្នាំការពារទប់ស្កាត់កុំឱ្យជំងឺរីករាលដៅទឹកសត្វដទៃទៀតនៅក្នុងសហគមន៍។

លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមទាំងមន្ត្រីជំនាញ បានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របីជាលទ្ធផល ក្រុមការងារសម្រេចចាក់បានសត្វគោ ក្របី និងពពែសរុប៣២០ក្បាល ក្នុងនោះគោ៩៥ក្បាល ពពែ៨០ក្បាល និងក្របី១៥០ក្បាល និងបានផ្តល់ជូនថ្នាំព្យាបាល និងវ៉ាក់សាំងសាទឹក២.០០០កំរិត  ដល់មន្ត្រីបសុព្យាបាលស្រុក ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះចាក់ និងព្យាបាលសត្វក្នុងមូលដ្ឋានរបស់គាត់ផងដែរ។ អត្ថបទការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្ត..ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains