Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ វូ សុភៈទេវី វង្សីវិស្សុត បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅប្រាសាទសំបូរព្រៃគុក

លោកជំទាវ វូ សុភៈទេវី វង្សីវិស្សុត បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅប្រាសាទសំបូរព្រៃគុក

      (កំពង់ធំ)÷ លោកជំទាវ វូ សុភៈទេវី វង្សីវិស្សុតនិងលោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន អមដំណើរដោយលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងក្រុមការងារថ្នាក់ខេត្តកំពង់ធំ កងកម្លាំងទាំងបី និងក្រុមការងារថ្នាក់ស្រុក បានអញ្ជើញក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅប្រាសាទសំបូរព្រៃគុក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ០៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

     លោកជំទាវ វូ សុភៈទេវី វង្សីវិស្សុត មានប្រសាសន៍ថា  ប្រជាពលរដ្ឋគ្រប់រូប អាចប្រារព្ធពិធីសាសនាទៅតាមជំនឿរៀងៗខ្លួន  ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កត្តាសុខសន្តិភាពក៏បានក្លាយជាកត្តាជំរុញនូវល្បឿននៃការអភិវឌ្ឍ តាមការយ: នៃការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ គ្នាត្រូវចេះរួមសាមគ្គីគ្នា ថែរក្សានិងអភិរក្សប្រាសាទបុរាណ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ទុកសម្រាប់ជាការសិក្សាស្រាវជ្រាវដល់ កូនចៅជំនាន់ក្រោយៗទៀត និងជួយថែរក្សាសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរឱ្យបានស្ថិតស្ថេរ គង់វង្សបានយូរអង្វែង។

    លោកជំទាវ វូ សុភៈទេវី វង្សីវិស្សុត ក៏បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ជំនាន់ បុព្វបុរសកសាងប្រាសាទសំបូរព្រៃគុក​សូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យប្រគេនពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមលោកជំទាវ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។ សូមឱ្យប្រទេសជាតិ រួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ មានទឹកភ្លៀងគ្រប់គ្រាន់ តាមរដូវកាល ទទួលបានទេសចរណ៍ច្រើន និងអ្នកវិនិយោគទុនកាន់តែកើនឡើង កសិផលទទួល បានទិន្នផលខ្ពស់ ដើម្បីជាកត្តាចូលរួម ចំណែកដល់កិច្ចអភិវឌ្ឍជាតិលើគ្រប់វិស័យ។ 

     លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានបញ្ជាក់ថា ប្រាសាទសំបូរព្រៃគុក និងសហគមន៍ប្រាសាទសំបូរព្រៃគុកជាអតិតទីក្រុងឦសានបុរ:នៃអាណាចក្រចេនឡាក្នុងសតវត្សទី៧ ។ ជាក្រុមប្រាសាទដែលសង់អំពីឥដ្ឋ ប្រកបដោយសិល្បៈចំលាក់ដ៏ល្អប្រណិត ដែលមានកិត្តិសព្ទល្បីល្បាញ ខាងផ្នែកប្រវត្តិសាស្ត្រស្ថាបត្យកម្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៃយុគសម័យបុរេអង្គរ នៃអាណាចក្រកម្ពុជា រហូតដល់បច្ចុប្បន្ន ។ កាអភិវឌ្ឍន៏រប្រាសាទសំបូរព្រៃគុកបង្កើតឡើងដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៅជុំ វិញតំបន់ប្រាសាទសំបូរព្រៃគុក តាមរយការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងធ្វើយ៉ាងណាឱ្យប្រជាជនមានទំនាក់ទំនងល្អ បានចូលរួមចំណែក ក្នុងការអភិរក្ស និងការអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ សម្រាប់ប្រាសាទសំបូរព្រៃគុកមានចំនួន៣០៣ប្រាសាទផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun