អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៥-២០២៧)
(ខេត្តកំពង់ធំ)៖ ឯកឧត្តម ហុីម លីម៉េង អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល( ២០២៥-២០២៧ ) ដើម្បីពិនិត្យឡើងវិញនូវភាពត្រឹមត្រូវនៃ ដំណើរការកម្មវិធីវិនិយោគបីឆ្នាំរំកិលមុននឹងដាក់ជូនក្រុមប្រឹក្សាពិនិត្យ និង អនុម័ត ។
ជាមួយគ្នានោះដែរ ឯកឧត្តម ហុីម លីម៉េង ថ្លែងថាការរៀបចំផែនការវិនិយោគបីឆ្នាំរំកិលត្រូវដំណើរការស្របតាមការរៀបចំ យុទ្ធសាស្ត្រ ថវិកា និងស្រងប្រមូលផ្តុំនូវធាតុចូលពីគ្រប់ស្ថាប័នអង្គភាព និងអ្នកពាក់ព័ន្ធក្នុងគោលបំណង ស្វែងយល់រួមគ្នាពីសក្តានុពល ធនធានបញ្ហាប្រឈមតម្រូវការ និងដំណោះស្រាយនានា និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន។
ឯកឧត្តម ហុីម លីម៉េង អភិបាលងខេត្តកំពង់ធំ បានស្នើដល់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រី ជំនាញ ត្រូវយកចិត្តទុកដាក់ ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំ រំកិលឲ្យបានច្បាស់លាស់ និងដោយយកចិត្តទុកដាក់ដើម្បី ប្រជុំឆ្លងក្រុមប្រឹក្សាពិនិត្យ និងអនុម័ត ស្របតាមការអភិវឌ្ឍន៍កំណែទម្រង់ការងាររដ្ឋបាលថ្មី ដេីម្បីអោយមានភាពរីកចម្រេីនបន្ថែមទៀត។
អត្ថបទដោយ យីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។