អភិបាលខេត្តកំពង់ធំ អនុញ្ញាតទទួលជួបសំដែងការគួរសមជាមួយក្រុមការងារគម្រោងចលនាភូមិថ្មី នៃខេត្តឃ្យុងសាងប៊ុកដូ
(កំពង់ធំ): នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអនុញ្ញាតទទួលជួបសំដែងការគួរសមជាមួយក្រុមការងារគម្រោងចលនាភូមិថ្មី នៃខេត្តឃ្យុងសាងប៊ុកដូ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន បានស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមការងារ នៃខេត្តឃ្យុងសាងប៊ុកដូ តាមរយៈកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី នៃខេត្តឃ្យុងសាងប៊ុកដូ ខេត្តកំពង់ធំដែលបានជួយជំរុញគម្រោងចលនាភូមិថ្មីអោយកាន់តែផុសផុលឡើងក្នុងខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន បន្តទៀតថា បន្ទាប់ពីគម្រោងនេះទទួលបានលទ្ធផល គួរជាទីគាប់ចិត្ត តាមរយៈអភិបាលខេត្តខេត្តឃ្យុងសាងប៊ុកដូ ក៏បានជួយជំរុញគម្រោងចលនាភូមិថ្មីនេះសម្រាប់ក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈឯកឧត្តម លី យ៉ុងស៊ុក (lee Youngseok )ដល់ឯកឧត្តមអភិបាលខេត្តឃ្យុងសាងប៊ុកដូ រដ្ឋបាលខេត្តកំពង់ធំនិងរង់ចាំសហការ និងផ្ដល់ការចូលរួមឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តគម្រោងនេះអោយកាន់តែល្អ សូមឲ្យកិច្ចសហប្រតិបត្តិការកំពង់ធំឃ្យុងសាងប៊ុកដូ ពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍គម្រោងនេះអោយកាន់តែល្អប្រសើរ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។