Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អបអរទិវាស្បៀងអាហារពិភពលោក និងយុទ្ធនាការយកធម្មជាតិ ក្រោមប្រធានបទ(ជ្រើសរើសធ្វើកសិកម្មដ៏គិតគូរពីអាហារូបត្ថម្ភ ដើម្បីសុខភាពល្អ) នៅខេត្តកំពង់ធំ

អបអរទិវាស្បៀងអាហារពិភពលោក និងយុទ្ធនាការយកធម្មជាតិ ក្រោមប្រធានបទ(ជ្រើសរើសធ្វើកសិកម្មដ៏គិតគូរពីអាហារូបត្ថម្ភ ដើម្បីសុខភាពល្អ) នៅខេត្តកំពង់ធំ

(កំពង់ធំ)÷ កម្មវិធីអបអរទិវាស្បៀងអាហារពិភពលោក និងយុទ្ធនាការយកធម្មជាតិ ក្រោមការចូលរួមពីឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត លោក​ យឹម ប៊ុនថេង នាយកប្រតិបត្តិអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ(កូហ្វាព) អ្នកចូលរួមចំនួន១៧៥នាក់ ដែលមកពីសហគមន៍ មាតាបិតាសិស្ស ឬប្រជាពលរដ្ឋ ស្ត្រីឆ្នើម យុវជន សិស្សសាលា អង្គការដៃគូ អជ្ញាធរមូលដ្ឋាន ស្ថាប័នរដ្ឋាភិបាល(អភិបាលខេត្ត សាលារៀន មន្ទីរពាក់ព័ន្ធ សាលាស្រុក។ល។ ) និងវិស័យឯកជន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅសួនច្បារកុមារស្ទឹងសែន ខេត្តកំពង់ធំ។

លោក​ យឹម ប៊ុនថេង នាយកប្រតិបត្តិអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ(កូហ្វាព) បានបញ្ជាក់ថា ទិវាស្បៀងអាហារពិភពលោកគឺជាទិវាអន្តរជាតិមួយដែលបានប្រារព្ធរៀងរាល់ឆ្នាំនៅទូទាំង ពិភពលោកនៅថ្ងៃទី១៦ ខែតុលា ដើម្បីរំលឹកដល់កាលបរិច្ឆេទនៃការបង្កើតអង្គការស្បៀងអាហារ និងកសិកម្មរបស់ អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៤៥។ ទិវានេះត្រូវបានប្រារព្ធយ៉ាងទូលំទូលាយដោយអង្គការជាច្រើនទៀត ដែលពាក់ព័ន្ធដែលធ្វើការលើវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ រួមទាំងកម្មវិធីស្បៀងអាហារពិភពលោក អង្គការសុខភាពពិភពលោក និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម។ ប្រទេសជាសមាជិករបស់អង្គការស្បៀងអាហារ និងកសិកម្មបានបោះឆ្នោតលើសំណើនេះ ហើយទិវាស្បៀង អាហារពិភពលោកត្រូវបានបង្កើតក្នុងឆ្នាំ១៩៧៩ ជាមួយនឹងការប្រារព្ធ ពិធីលើកដំបូងត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨១។ តាំងពីពេលនោះមក ទីវាស្បៀងអាហារពិភពលោក ត្រូវបានគេ សង្កេតឃើញជារៀងរាល់ឆ្នាំនៅក្នុងប្រទេសជាង១៥០ ហើយបានលើកឡើងអំពីបញ្ជាទាក់ទងនឹងភាពក្រីក្រ និងភាព អត់ឃ្លាន។ ពិសេស អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO)បានកំណត់យកថ្ងៃទី១៦ ខែតុលា រៀងរាល់ឆ្នាំជាទិវានេះដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពអត់ឃ្លាន និងសកម្មភាពសម្រាប់អនាគតនៃ អាហារមនុស្ស និងភពផែនដី។

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ទិវាអាហារពិភពលោកបានអនុម័តប្រធានបទផ្សេងៗគ្នាជារៀងរាល់ឆ្នាំដើម្បីរំលេច លើផ្នែកដែលត្រូវការយកចិត្តទុកដាក់បំផុត។ ក្នុងឱកាសទិវាអាហារពិភពលោក ក្រសួង សាកលវិទ្យាល័យ ទីភ្នាក់ងារស្រាវជ្រាវ ទីភ្នាក់ងារអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលរៀបចំសន្និសិទ ការតាំងពិព័រណ៍ កម្មវិធី ផ្សេងៗ។ ក្នុងឆ្នាំ២០២៤នេះ ប្រធានបទដែលប្រកាសដោយអង្គការស្បៀងអាហារ និងកសិកម្មគឺ(សិទ្ធិទទួលបានអាហារ ដើម្បីឱ្យជីវិត និងអនាគតល្អប្រសើរ) ដែលចង់បញ្ជាក់ថា អាហារគឺជាតម្រូវការជាមូលដ្ឋានទីបីរបស់មនុស្ស បន្ទាប់ពីខ្យល់ និងទឹក ដូច្នេះមនុស្ស គ្រប់គ្នាគួរតែមានសិទ្ធិទទួលបានអាហារបរិភោគគ្រប់គ្រាន់។ 

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងបន្តថា ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីចំណីអាហារដែលប្រកបដោយគុណភាព និងសុវត្ថិភាពយល់ដឹងពីសារៈសំខាន់ និងសារៈប្រយោជន៍នៃចំណីអាហារសុវត្ថិភាព និងប្រកបដោយអាហារូបត្ថម្ភ ចូលរួមលើកកម្ពស់កសិផលសុវត្ថិភាពដែលផលិតដោយកសិករខ្នាតតូចក្នុងតំបន់។

សូមបញ្ជាក់ផងដែរថា  អបអរទិវាស្បៀងអាហារពិភពលោក និងយុទ្ធនាការយកធម្មជាតិ ជ្រើសរើសធ្វើកសិកម្មដ៏គិតគូរពីអាហារូបត្ថម្ភ ដើម្បីសុខភាពល្អ នៅខេត្តកំពង់ធំក៏មានការចូលរួម និងគាំទ្រដោយ៖ អង្គការអាក់សិនអេតកម្ពុជា អង្គការទស្សនៈពិភពលោក អង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ(កូហ្វាព) អង្គការសម្ព័ន្ធភាពកុមារ និងសុខភាពបន្តពូជ(RACHA) អង្គការHOM អង្គការCoDeC អង្គការអប់រំសុខភាព និងបរិស្ថាន(EHE) អង្គការAFD អង្គការហេនឡេនខេល័រ អង្គការRTI អង្គការCARITAS អង្គការANKO និងអង្គការ UNI4COOPផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun