Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ ប្រកាសចូលកាន់មុខតំណែងលោក ឃន ចាន់ថៃ ជាអភិបាលស្រុកបារាយណ៍ ជំនួសលោក អួង សារឿន ដល់អាយុចូលនិវត្តន៍

អភិបាលខេត្តកំពង់ធំ ប្រកាសចូលកាន់មុខតំណែងលោក ឃន ចាន់ថៃ ជាអភិបាលស្រុកបារាយណ៍ ជំនួសលោក អួង សារឿន ដល់អាយុចូលនិវត្តន៍

(កំពង់ធំ)៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ  បានអញ្ជើញជាគណ:អធឹបតីពិធីប្រកាសចូលកាន់មុខតំណែងលោក ឃន ចាន់ថៃ ជាអភិបាលស្រុកបារាយណ៍ នៃខេត្តកំពង់ធំ។

ពិធីប្រកាសចូលកាន់មុខតំណែងខាងលើនេះ ត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកបារាយណ៍ ដោយមានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកតំណាងអយ្យការអមសាលាដំបូងខេត្ត ក្រុមការងារចុះជួយស្រុក ឃុំ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការជាច្រើនរូប។

ជាមួយគ្នានេះ ឯកឧត្តម នួន ផារ័ត្ន បានអបអរសាទចំពោះលោក ឃន ចាន់ថៃ ដែលត្រូវបានសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យតែងតាំងជាអភិបាលស្រុកបារាយណ៍នាឱកាសនេះ ព្រមទាំងជំរុញ ដល់មន្ត្រីរដ្ឋបាលស្រុកទាំងអស់ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រាសាទឡើង ស្របតាមបរិបទ នៃកំណែទម្រង់​របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។

លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានផ្ដល់នូវគោលការណ៍មួយចំនួនបន្ថែមទៀត រួមមាន :
១. អំពីការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា
២. អំពីការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន
៣. អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៤.អំពីក្រុមការងាររបស់រាជរដ្ឋាភិបាល
៥.អំពីការងារគ្រប់គ្រងបុគ្គលិក
៦. អំពីការងារផ្សេងៗ។

គួរបញ្ជាក់ផងដែរថា ការតែងតាំង លោក ឃន ចាន់ថៃ ជាអភិបាលស្រុកបារាយណ៍នាពេលនេះ គឺធ្វើឡើងដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីលោក អួង សារឿន អតីតអភិបាលស្រុកបារាយណ៍ ត្រូវដល់អាយុចូលនិវត្តន៍៕ អត្ថបទ រិទ្ធី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun