ពិធីប្រកាសបិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្ត
(កំពង់ធំ)÷ ព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៤
ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឈិន សារី អគ្គនាយករង តំណាងឯកឧត្ដមឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្ត។
ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ លើកឡើងអំពីការងារសម្រេចបាន ក្នុងរយៈពេលថ្មីៗនេះរួមមាន ១.បានកំពុងសាងសង់អគារមុខងារ ក្នុងស្នងការដ្ឋាននគរបាលខេត្ត។២.ចុះសំណេះសំណាលជាមួយកងកម្លាំងនគរបាលទូទាំងខេត្ត ដើម្បីពង្រឹងបទវិន័យ តួនាទី/ភារកិច្ច តាមឋានានុក្រម។៣.ចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលមានជម្ងឺ ឈឺថ្កាត់ ដល់គេហដ្ឋាន។ ៤.ធ្វើការលើកទឹកចិត្តចំពោះ ថ្នាក់ដឹកនាំ និងកម្លាំង ដែលមានស្នាដៃ ក្នុងការអនុវត្ត តួនាទី ភារកិច្ច ជូនអង្គភាព។ ៥.បើក វគ្គបណ្តុះបណ្តាលបំប៉នជំនាញរយៈពេលខ្លី ដល់កងកម្លាំង។
ជាមួយគ្នានេះដែរ លោកបានណែនាំ ដល់លោក លោកស្រី ដែលមានវត្តមានក្នុងពិធី ត្រូវត្រងត្រាប់ស្ដាប់កត់ត្រា នូវអនុសាសន៍បទពិសោធន៍ ដ៏មានតម្លៃ របស់ឯកឧត្តមគណៈអធិបតី ដើម្បីជាត្រីវិស័យ សម្រាប់អនុវត្ត តួនាទី/ភារកិច្ចជំនាញជាប្រចាំថ្ងៃសម្រេចបានជោគជ័យបន្ថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាល ថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់គិតគូរអំពី សុខទុក្ខ សុខភាព ការបំពេញភារកិច្ចជំនាញ បេសកកម្មតាមបណ្ដាគោលដៅសំខាន់ៗ របស់កងកម្លាំងនគរបាលជាតិ គ្រប់មូលដ្ឋានឃុំ-សង្កាត់ទូទាំងខេត្ត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ថ្លែងបញ្ជាក់ថា ការចុះធ្វើសវនកម្ម គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ វាយតម្លៃលើភារកិច្ចជំនាញ កែលំអរចំនុចខ្វះខាតមួយចំនួន តាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើក÷១.ការងារគ្រប់គ្រង ២.ការងារគ្រប់គ្រងហិរញ្ញវត្ថុ (ទ្រព្យសម្បត្តិរដ្ឋ មានអចលនទ្រព្យ ចលនទ្រព្យ) ៣.ត្រួតពិនិត្យកញ្ចប់ថវិកា ៤.ការងាររដ្ឋបាលទូទៅ។
ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុក ចូលរួមសហការល្អ ដល់ក្រុមការងារ ចុះធ្វើសវនកម្ម រយៈពេលកន្លងមកនេះ ដំណើរការទៅ យ៉ាងមានភាពរលូនរហូតបញ្ចប់ តាមការរំពឹងទុក ជាលទ្ធផលជោគជ័យល្អប្រសើរស្របគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។ជាលទ្ធផល នៃការចុះធ្វើសវនកម្ម ឯកឧត្តម បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្ត តួនាទីភារកិច្ច ការកសាងអង្គភាព ទទួលបានជោគជ័យល្អ លើបណ្ដាឆ្នាំមុនៗ។
ឯកឧត្តម បានផ្តាំផ្ញើ ដល់កងកម្លាំងគោរពអនុវត្តបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ ពង្រឹងការអនុវត្តច្បាប់ តួនាទីភារកិច្ច របស់ការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុងស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្របតាមប្រកាស សេចក្តីសម្រេច បទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ សាមគ្គីភាពឯកភាព ផ្ទៃក្នុងឲ្យបានល្អប្រសើរ ថែទាំសុខភាព ដើម្បីបន្តចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។