Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧកញ៉ា តាន់ មុន្នី បានថ្លែងថាវិស័យអប់រំ ដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់

លោកឧកញ៉ា តាន់ មុន្នី បានថ្លែងថាវិស័យអប់រំ ដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់

(កំពង់ធំ)÷ លោកឧកញ៉ា តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងលោកជំទាវ បានថ្លែងនៅក្នុងឱកាសដែលលោកឧកញ៉ា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងកម្មវិធី ផ្តល់ប័ណ្ណសរសើរ ។ ដើម្បីលើកស្ទួយវិស័យអប់រំឱ្យមានគុណភាព និងមានប្រសិទ្ធភាព ដើម្បីការសិក្សា អោយទទួលបាននូវ និទ្ទេសល្អ និងក្លាយជាសិស្សពូកែ លើកស្ទួយប្រទេសជាតិឱ្យមានការរីកចម្រើនជាលំដាប់។

កម្មវិធីផ្ដល់ប័ណ្ណសរសើរដល់សិស្សប្រឡងជាប់មធ្យមសិក្សាបឋមភូមិ ក៏មានការអញ្ជើញចូលរួមពី លោក ថន ពុទ្ធា អភិបាលរង ស្រុកកំពង់ស្វាយ លោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យ ព្រៃព្រាល លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីផ្ដល់ប័ណ្ណសរសើរ ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និន្ទេសល្អ ល្អបង្គួរ សិស្សចំណាត់ថ្នាក់ប្រចាំឆ្នាំលេខ១ដល់លេខ៥ និងបិទបញ្ចប់ឆ្នាំសិក្សា២០២៣-២០២៤ ស្ថិតនៅអនុវិទ្យាល័យ ព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

លោក ម៉ាក់ សានី នាយកអនុវិទ្យាល័យព្រៃព្រាល បានលើកឡើងពីគោលបំណងនៃកម្មវិធីនេះគឺដើម្បី លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលបានខិតខំសិក្សាពេញមួយឆ្នាំរហូតដល់ទទួលបានលទ្ធផលសិក្សាល្អចំណាត់ថ្នាក់លេខ១ដល់លេខ៥។ នឹងសិស្សានុសិស្សថ្នាក់ទី៩ ដែលខិតខំសិក្សារហូតដល់ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ទទួលបាន និទ្ទេសល្អ និងល្អបង្គួរ ដើម្បីបណ្តុះបំណិនជីវិតមូលដ្ឋាន ដល់ប្អូនសិស្សានុសិស្ស និងបិតបញ្ចប់ឆ្នាំសិក្សាចាស់ ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សាថ្មី២០២៤-២០២៥បន្តទៅមុខទៀត។ចំពោះស្ថិតិគ្រូ និងសិស្ស÷សព្វថ្ងៃមានគ្រូបង្រៀនសរុប ១០នាក់ ស្រី០៥នាក់ សិស្សនៅដើមឆ្នាំមានចំនួន ២១៧នាក់ ស្រី១១៤នាក់មាន៣កម្រិតថ្នាក់គឺថ្នាក់ទី៧មាន២ថ្នាក់ ថ្នាក់ទី៨មាន២ថ្នាក់ និងថ្នាក់ទី៩មាន០១ថ្នាក់ នៅចុងឆ្នាំសិក្សាមានសិស្សបោះបង់ការសិក្សា សរុប៣៥នាក់ ស្រី០៩នាក់។

     លោកឧកញ៉ា តាន់ មុន្នី បានទូលមានដល់ចៅៗពី ដំណើរជីវិតជាកុមារភាពរបស់ចៅៗ អោយបានយល់ពីភាពតស៊ូ រៀនសូត្រ ស្គាល់ពីតម្លៃនៃការសិក្សា ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន ហើយសម្រាប់ចៅៗត្រូវចេះរៀបចំផែនការគោលដៅអនាគត ក្រោយបញ្ចប់ការសិក្សាបឋមភូមិនេះ។ ថាតើគួរជ្រើសរើសរៀនផ្នែកអ្វី ដែលខ្លួនស្រឡាញ់ និងចូលចិត្តឱ្យបានត្រឹមត្រូវ ជៀសវាងការខាតបង់ប្រាក់កាស និងពេលវេលា។ សូមចៅៗទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ចៀសឱ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ 

សូមបញ្ជាក់ផងដែរថា សម្រាប់សិស្សានុសិស្សដែលត្រូវបានទទួលប័ណ្ណសរសើរមានចំនួន៣៨នាក់ ចាប់ពីថ្នាក់ទី៧ដល់ទី៩ក្នុង១នាក់ទទួលបាន÷សៀវភៅ០២ក្បាល ប៊ិច០២ដើម និងថវិកាមួយចំនួនទៀតពីលោកឧកញ៉ា តាន់ មុន្នី និងលោកជំទាវ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun