Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អំពាវនាវគ្រប់អ្នកពាក់ព័ន្ធត្រូវចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិជលផលបឹងទន្លេសាប

អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អំពាវនាវគ្រប់អ្នកពាក់ព័ន្ធត្រូវចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិជលផលបឹងទន្លេសាប

(កំពង់ធំ )÷ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងសហការីព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសិក្សាស្វែងយល់ពីដំណើរការគ្រប់គ្រង និងអភិរក្សធនធានជលផល ក្នុងតំបន់អភិរក្សជលផល អតីតឡូត៍នេសាទលេខ៦ (ទន្លេឆ្មារ)នៅឃុំពាមបាង ស្រុកស្ទោង ខេត្ដកំពង់ធំ នៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤។

ជាមួយគ្នានេះឯកឧត្តមសង្កត់ធ្ងន់ថា ការអភិរក្សធនធានជលផលត្រូវផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់ជីវភាព សុខុមាលភាពប្រជានេសាទ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ហើយគ្រប់ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ត្រូវចូលរួមយ៉ាងសកម្មក្នុងការស្តារ និងបង្កើនធនធានជលផលសម្រាប់កូនចៅយើងជំនាន់ក្រោយផងដែរ។

ឯកឧត្តម បានបម្ថែមទៀតថា ការពារអភិរក្សធនធានជលផលនៅ បឹងទន្លេឆ្មារ បឹងទន្លេសាប ព្រែកទាល់ និងស្ទឹងសែន ដែលជាតំបន់ស្នូល តំបន់រ៉ាមសា និងជាជង្រុកមច្ឆាទឹកសាប របស់ព្រះរាជាណាចក្រកម្ពុជា ហើយត្រូវតែ អភិរក្ស ការពារឱ្យខាងតែបាន នូវធនធានធម្មជាតិជលផល ជាពិសេសពូជត្រីកម្រឲ្យសម្បូរឡើងវិញ។

ទន្ទឹមនឹងនេះឯកឧត្តម បញ្ជាក់ថាអាជ្ញាធរទន្លេសាប នឹងដាក់ស្នាក់ការរបស់ខ្លួននៅបឹងទន្លឆ្មារ ដើម្បីរួមសហការ ជាមួយជំនាញពាក់ពន្ធ័ អាជ្ញាធរមូលដ្ឋាន ក្នុងការសិក្សាស្រាវជ្រាវរកឲ្យឃើញនូវបញ្ហាដែលជាឬសគល់ពិតប្រាកដដែលនាំឲ្យបាត់បង់ធនធានជលផល និងបង្កើនទិន្នផលឡើងវិញផងដែរ។

ឯកឧត្តម បានព្រមានធ្ងន់ៗដល់មន្ត្រីជំនាញ សូមកុំពាក់ព័ន្ធនឹងបទល្មើសនេសាទ ធនធានព្រៃលិចទឹកនៅតំបន់បី គឺត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នោះទេគឺត្រូវប្រឈមនឹងបទល្មើសធានធានធម្មជាតិនិងច្បាប់ជាធរមានយ៉ាងធ្ងន់ធ្ងរ។ អត្ថបទរដ្ឋបាល
ស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun