លោកកែវ សុខាដឹកនាំកម្លាំងគណៈកម្មការ សហគមន៍នេសាទ. ចុះទប់ស្កាត់ បង្ក្រាបបទល្មើសជលផល
នាថ្ងៃទី២៦ខែ កញ្ញា ឆ្នាំ ២០២៤ លោកកែវ សុខានាយសង្កាត់រដ្ឋបាលជលផល សន្ទុក ដឹកនាំ គណៈកម្មការ សហគមន៍នេសាទ ត្រើយអូរក្របីខ្ចកមានជ័យ
សហគមន៍នេសាទតាមុនមានលាភ សហគមន៍នេសាទព្នៅអភិវឌ្ឍន៍បឹងកណ្ដាល ចុះ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅតំបន់ បឹងព្រួស តំបន់បឹងកណ្តាល តំបន់បឹងចំណា តំបន់អាឃ្វាត តំបន់អូរដៃគោគតំបន់ក្របីខ្ចក តំបន់អន្លង់ព្រីងក្រោម និងតំបន់ប្រសាទបាក់ ក្នុងភូមិសាស្ត្រ ឃុំ ព្នៅ ស្រុក សន្ទុក ។
ចំពោះការចុះបង្ក្រាបនេះជាលទ្ធផលសម្រេចបាន ចំនួន ០២ ករណី. រុះរើ និងបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន :
_ របាំងស្បៃមុង ចំនួន ០៦ របាំង ឡុក ចំនួន ០៦ គ្រឿង ប្រវែង ៣០០ ម៉ែត្រ
_ បង្គោល ចំនួន ៣៥០ ដើម
_ លបលូស្បៃមុង ចំនួន ០៦ មាត់
_ ចាក់លែង កូនត្រី ចំរុះ ចំនួន ១៥ គក្រ
_ របាំងសាច់អួនក្រឡាញឹក និងលើសប្រវែង ចំនួន ០៤ របាំង ឡុកចំនួន០៤ គ្រឿង ប្រវែង ៥០០ ម៉ែត្រ
_ បង្គោល ចំនួន ២០០ ដើម
_លបលូសាច់អួន ០៤ មាត់
_ ចាក់លែងត្រីចំរុះ ចំនួន ២០ គក្រ។ អត្ថបទសង្កាតរដ្ឋបាលជលផលសន្ទុក -ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។