អភិបាលស្រុកស្ទោង អំពាវនាវប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមបុណ្យកាន់បិណ្យភ្ជុំបិណ្ឌឱ្យបានកុះករ ដើម្បីថែរក្សាទំនៀមទំលាប់ប្រពៃណីនិងផ្សារភ្ជាប់ពុទ្ធចក្រនិងអាណាចក្រ
(កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោកព្រមទាំងប្រធានក្រុមប្រឹក្សាស្រុកសមាជិក សមាជិកា និងសហការី ព្រមទាំងអាជ្ញាធរឃុំចំណាក្រោម បានចូលរួមសូត្រមន្តវេនបិណ្ឌទី៩
ជាមួយញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្ត ស្រីរងិត ស្ថិតនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ ២០២៤នេះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងអាជ្ញាធរឃុំចំណាយក្រោម សូមចូលរួមសហការថែរក្សាធនធានធម្មជាតិព្រៃលិចទឹកនៅក្នុងតំបន់បី ដើម្បីជាប្រយោជន៍រួមរបស់កូនចៅជំនាន់ក្រោយនិង ជាប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះទំនាបបឹងទន្លេសាបនិងជាជម្រកត្រីពងកូន ជាពិសេសនៅក្នុងរដូវបិទនេសាទនិងរដូវត្រីពង។
លើសពីនេះ លោកក៏បានបញ្ជាក់បន្ថែមថា អត្ថន័យបុណ្យកាន់បុណ្យភ្ជុំបិណ្ឌលើសពីការសន្សំបុញ្ញនិធិ សម្រាប់ជាតិនេះនឹងអនាគតជាតិ គឺជាការផ្សារភ្ជាប់រវាងអាជ្ញាធរមូលដ្ឋានពុទ្ធចក្រនិងអាណាចក្រក៏ដូចជាការរួបរួមសាមគ្គីរវាងពុទ្ធបរិស័ទប្រជាពលរដ្ឋចំណុះជើងវត្តគ្រប់មូលដ្ឋានផងដែរ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈក្នុងការទប់ទល់គ្រោះទឹកជំនន់ជាយក្សថាហេតុ ជាពិសេសការមើលថែរក្សាកូនចៅនិងសុវត្ថិភាពទូទៅដើម្បីជៀសវាងពីឧបទ្ទវហេតុគ្រោះទឹកជំនន់។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះក៏មានការចែកទានដល់លោកយាយ លោកតា យាយជី តាជីនិងពុទ្ធបរិស័ទដែលអញ្ជើញចូលរួមនៅក្នុងពិធីសូត្រមន្តនេះផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ណិនិតកយដោយអ៊ុមញឹប។