ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ នារសៀលថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរឯកឧត្តម នួន ផារ័ត្ន ជំរុញដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំពង្រឹងវិស័យកសិកម្ម ការដាំដុះដំណាំ ការចិញ្ចឹមសត្វ ការបង្កបង្កើនផល ធ្វើយ៉ាងណា ឱ្យវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ ពោរពេញទៅដោយសក្ដានុពល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្ថែមទៀតថា ការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាបេសកកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានតួនាទីសំខាន់ណាស់ ក្នុងការ ការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព» ព្រមទាំងអនុវត្តវិធានការច្បាប់ និងវិធានការរដ្ឋបាល អោយមានតម្លាភាព។
ឯកឧត្តម នួន ផារ័ត្ន បន្តថា ដើម្បីការពារថែរក្សាធនធានធម្មជាតិឲ្យបានគង់វង យើងត្រូវមានផែនទីត្រឹមត្រូវ និងជាក់លាក់មួយ ដើម្បីងាយស្រួលគ្រប់គ្រង និងបង្ការ ទប់ស្កាត់ការបំផ្លិចបំផ្លាញ ព្រៃលិចទឹកក្នុងបន់៣ ព្រមទាំងហាមប្រជាពលរដ្ឋ មិនឱ្យចូលទៅអាស្រ័យផលក្នុងបីតំបន់៣ ជាដាច់ខាត។ អត្ថបទដោយ ឈួន ឆេងមួន-រូបភាពចន្ថាបុណ្យទ្ថី-ពិនិត្យដោយអ៊ុមញឹប។