អភិបាលស្រុកស្ទោង បានលើកឡើងថា ការប្រគល់ថវិកាមរណៈ សង្គ្រោះគឺជាការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជនពីប្រមុខរាជរដ្ឋាភិបាល
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន នៅក្នុងភូមិកោះ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
ធ្លៀតក្នុងឱកាសនេះ លោកក៏បានពាំនាំផ្ដាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ងួន នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលសម្ដេចតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់អតីតយុវជនកម្ពុជា និងក្រុមគ្រួសារគ្រប់ពេលវេលា។
ជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព នៅពេលនេះលោក បានលើកឡើងថា ការប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសពអតីតយុទ្ធជនកម្ពុជា និងគ្រួសារពលីគឺជាការ យកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងគាំពារសេដ្ឋកិច្ចគ្រួសារ និងជាការថ្លែងអំណរគុណក្រៃលែងដល់គ្រួសារសពដែលបានបញ្ជូន សាច់ញាតិ សមាជិក គ្រួសារ និងពលីសព្វបែបយ៉ាង ទាំងសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ហើយលោកបានបន្ថែមថា ក៏ជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើគ្រួសារអតីតយុទ្ធជនកម្ពុជាគ្រប់កាល:ទស:។
គូរបញ្ជាក់ផងដែរថា ការប្រគល់ថវិកាបេឡាមរណ:សង្គ្រោះនៅពេលនេះមានចំនួន៤លានរៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនគឺលោក សូ សុផាត ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ នៅឃុំទ្រា ដោយរោគាពាធ។ អត្ថបទរដ្ឋបាលស្រុកស្ទោង.អ៊ុមញឹប។