Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម អ៊ុង វុទ្ធី អញ្ជើញកាត់វិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) ក្នុងមណ្ឌលខេត្តកំពង់ធំ នៅត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ)

ឯកឧត្តម អ៊ុង វុទ្ធី អញ្ជើញកាត់វិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) ក្នុងមណ្ឌលខេត្តកំពង់ធំ នៅត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ)

(កំពង់ធំ)÷  ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ជាព្រះប្រធានមណ្ឌលខេត្តកំពង់ធំ លោក ឈួន ល័ក្ខ ប្រធានប្រតិភូ ក្រសួងធម្មការ និងសាសនា ចុះមណ្ឌលខេត្តកំពង់ធំ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និមន្តអញ្ជើញជាអធិបតី អញ្ជើញជាអធិបតីក្នុងពិធីបេីកវិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ)ស្ថិតនៅមណ្ឌលខេត្តកំពង់ធំ ដែលមានបេក្ខសមណៈសិស្សដាក់ពាក្យសរុបចំនួន១៨៥អង្គ នៅវត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត  បានលើកទឹកចិត្តដល់បេក្ខសមណសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។ ជាក់ស្ដែង សាមណេរសិស្ស ត្រូវតែតាំងស្មារតីឱ្យរឹងមាំ ហើយព្យាយាមសរសេរឱ្យបានគ្រប់មុខវិជ្ជា ទោះបីជាងាយស្រួលឬលំបាកក៏ដោយ ប្រសិនបើមានបញ្ហាសុខភាពសូមរាយការណ៍មកលោកគ្រូអ្នកគ្រូដែលជាអនុរក្សនៅតាមមណ្ឌលនីមួយៗ ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។ 

លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនា បានបញ្ជាក់ថា សម្រាប់បេក្ខសមណសិស្សចំនួន១៨៥អង្គចែកជាបន្ទប់មានចំនួន៨បន្ទប់ ដោយសមណសិស្សនិមន្តមកពីបណ្តាក្រុងស្រុង ក្នុងខេត្តកំពង់ធំ និងក្រៅខេត្តមួយចំនួនផងដែរ។ អត្ថបទលោក ធូ កែវមុន្នី -ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains