Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោងអំពាវនាវប្រជាពលរដ្ឋឱ្យចូលរួម ថែរក្សានិងដីចំណីផ្លូវ ចំណីស្ទឹងនិងសមិទ្ធផលដែលអាជ្ញាធរនិងរាជរដ្ឋាភិបាលកសាងជូន:

អភិបាលស្រុកស្ទោងអំពាវនាវប្រជាពលរដ្ឋឱ្យចូលរួម ថែរក្សានិងដីចំណីផ្លូវ ចំណីស្ទឹងនិងសមិទ្ធផលដែលអាជ្ញាធរនិងរាជរដ្ឋាភិបាលកសាងជូន:

(កំពង់ធំ) : លោក សាយ គឹមឡម បានអំពាវនាវដូច្នេះកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ ពេលដែលលោកនិងសហការីអញ្ជើញចុះពិនិត្យមើល ទីតាំងត្រូវដាក់បំបាក់សូឡាបំភ្លឺផ្លូវកៅស៊ូប្របមាត់ស្ទឹងស្ទោង ស្ថិតនៅក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបានបញ្ជាក់បន្ថែមថា ក្រោមម្លប់សន្តិភាពនិងក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ធ្វើឱ្យស្រុកស្ទោងមានការ អភិវឌ្ឍន៍ជាលំដាប់ដូចជា ហេដ្ឋារចនាសម្ព័ន្ធទូទៅ ប្រព័ន្ធធារាសាស្ត្រសំណង់ផ្សេងៗនិង អំពូលសូឡាដាក់បំភ្លឺផ្លូវបេតុង ផ្លូវកៅស៊ូនានា គ្រប់ឃុំ ដូចការត្រៀមនិងរៀបចំក្នុងឱកាសនេះជាតឹកតាងស្រាប់។

ជាមួយគ្នានេះលោកបានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនជើងត្រូវធ្វើការណែនាំនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវកៅស៊ូនេះ ត្រូវជួយសហការឱ្យបានពេញទំហឹង ដើម្បីថែរក្សាការពារសូឡា សម្អាតនិងថែរក្សាបរិស្ថានរក្សាចំណីផ្លូវ ព្រមទាំងប្រព័ន្ធលូរំដោះទឹកដើម្បីសោភ័ណភាពនិងអនាម័យ ជាពិសេសថែរក្សាដីចំណីផ្លូវឱ្យបានធំទូលាយសម្រាប់ថ្មើរជើងនិងជាកន្លែងហាត់ប្រាណសម្រាប់លើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ ។

ទន្ទឹមនិងនេះលោកអភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋសប្បុរសជននៅក្នុងមូលដ្ឋានដែលបានចូលរួមសហការជាមួយរដ្ឋបាលស្រុកស្ទោងនិងឧបត្ថម្ភសូឡាសម្រាប់បំពាក់នៅលើផ្លូវនេះ ដើម្បីជាការបំភ្លឺផ្លូវពេលរាត្រី លើកសោភ័ណភាព ការចូលរួមរក្សានូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងលើកមុខមាត់ស្រុកស្ទោងទាំងអស់គ្នា។

សូមបញ្ជាក់ថាការដាក់បំពាក់សូឡានៅពេលនេះមានចំនួន៨០ដើម លើផ្លូវប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦រហូតដល់អនុវិទ្យាល័យពង្រ ដែលដាក់បំពាក់ដោយ ក្រុមជាងនិងក្រុមបច្ចេកទេសរបស់លោកថេង ណាល់ ។អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains