Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម សុត សឿង អញ្ជើញក្នុងពីធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចកួយចំនួន០៥ភូមិ ក្នុងខេត្តកំពង់ធំ

ឯកឧត្តម សុត សឿង អញ្ជើញក្នុងពីធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចកួយចំនួន០៥ភូមិ ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត 
លោកស្រី នួន មុន្នីចិន្ថា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ តំណាងអង្គការដៃគូអភិវឌ្ឍន៍នានា បងប្អូនតំណាងសហគមន៍ជនជាតិតាមភាគតិច និងសិស្សានុសិស្ស បានចូលរួមក្នុងពីធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចកួយ០៥ភូមិមាន÷ ភូមិសាលាវិស័យ ភូមិស្រែ គគីរ ខ្មាក់ ឃុំសាលាវិស័យ ភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

លោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បានបង្ហាញអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ កំពុងគាំទ្រដល់ក្នុងការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចកួយចំនួន០៥ភូមិក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្រោមជំនួយUNDP នៃគម្រោង”លើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចក្នុងការកំណត់ស្វ័យអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចខេត្តកំពង់ធំ និងខេត្តព្រះវិហារ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន០៥ភូមិ នៅក្នុងខេត្តកំពង់ធំ និងកំពុងពិនិត្យលើឯកសារបំពេញបន្ថែម សហគមន៍០៥ទៀត នៅខេត្តព្រះវិហារ។

លោកនាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បានបន្ថែមទៀតថា ដើម្បីឱ្យសហគមន៍ជនជាតិដើមភាគតិចទាំង០៥ភូមិ ដែលក្រសួងបានចេញសេចក្តីប្រកាសទទួលស្គាល់អត្តសញ្ញាណជាជនជាតិដើមភាគតិច ដល់សមាជិក និងអ្នកពាក់ព័ន្ធជាផ្លូវការអង្គការAFD ក្រោមជំនួយគាំទ្រពីSDC/IA-DCA, NPA រួមជាមួយអង្គការដៃគូ CIPO សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រៀបចំពីធីប្រកាសនៅថ្ងៃនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ។

 ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងពីគោលបំណងគឺចូលរួមអភិរក្សប្រពៃណី វប្បធម៌ ទំនៀមទម្លាប់និងភាសារបស់បងប្អូនជនជាតិដើមភាគតិច ដោយច្បាប់ជាតិ និងគោលនយោបាយជាតិ ជាពិសេសស្របតាមការម្រេចចិត្ត របស់រាជរដ្ឋាភិបាល។ ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការលើកកម្ពស់ការយល់ដឹងពីសិទ្ធិ សេដ្ឋកិច្ចសង្គម និងវប្បធម៌ជនជាតិដើមភាគតិចនៅកម្ពុជា។ លុបបំបាត់ទាំងស្រុងចំពោះការរើសអើងក្នុងសង្គម និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក៏ដូចជាការលើកកម្ពស់អភិបាលកិច្ចល្អ។ ស្របទៅតាមចក្ចុវិស័យ៥ឆ្នាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ២០២៤ ផល់ ២០២៨ គឺការកសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបន្ថែមទៀតថា លទ្ធផលរំពឹងទុកអត្តសញ្ញាណ វប្បធ៌ម ប្រពៃណី ទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិច ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ជនជាតិដើមភាគតិច និងប្រជាជនទូទៅ យល់ដឹង និងទទួលស្គាល់សិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធ៌មកាន់តែទូលំទូលាយជាងមុន។ ជនជាតិដើមភាគីមទាំងអស់មានការចូលរួមសម្រេចចិត្ត មានភាពជាម្ចាស់ និងសិទ្ធិចូលរួមក្នុងការអភិវឌ្ឍន៍សហគមន៍របស់ពួកគេ។ សហគមន៍ជនជាតិដើមភាគតិចកួយចំនួន០៥សហគមន៍ បានទទួលលិខិតទទួលស្គាល់អត្តសញ្ញាណជាសហគមន៍ជនជាតិដើមភាគតិចកួយ ស្របតាមច្បាប់របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ បានលើកទឹកចិត្តដល់មន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំ ក្នុងការចាត់ចែងអញ្ជើញថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងស្រុក\ឃុំ សហគមន៍គោលដៅ អង្គការ AFD និង CIPO ជាអ្នកជួយជ្រោមជ្រែងគាំទ្រដំណើរការនេះ និងត្រៀមរៀបចំថវិការាគាំទ្រស្របទៅតាមគោលនាយោបាយហិរញ្ញវត្ថុ ដែលក្នុងនោះថវិកាចូលរួមពី UNDP, SDC/IA-DCA, NPA ដែលគម្រោងកំពុងគាំទ្រក្នុងការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច។ ការរៀបចំពិធីប្រកាសនេះនឹងរួមបញ្ចូលការសែនព្រេន របាំជនជាតិដើមភាគតិច ការតាំងផលិតផលរបស់សហគមន៍ និងការថ្លែងសន្ទរកថា ពីមន្ទីរ អង្គការដៃគូ និងគណៈ អធិបតី ដើម្បីបង្កើនការយល់ដឹងបន្ថែមពីសារប្រយោជន៍នៃអត្តសញ្ញាណជនជាតិដើមភាគតិចកួយ ក្នុងខេត្តកំពង់ធំ។

ចំណាប់អារម្មណ៍ និងការប្ដេជ្ញាតំណាងសហគមន៍ជនជាតិតាមភាគតិចកួយទាំង០៥ភូមិគឺ÷ ១. ចូលរួមអនុវត្តសិទ្ធិស្វ័យសម្រេចរបស់ខ្លួនឯងក្នុងនាមជាជនជាតិដើមភាគតិច។ ២. បន្តជំរុញកូនចៅ ឱ្យទទួលបានការអប់រំ រៀនសូត្រ ពេញមួយជីវិត និងបង្រៀនកូនចៅពីចំណេះដឹងជនជាតិដើមភាគតិច ភាសា វប្បធម៌សិល្បៈ ដើម្បីពួកគេអាចក្លាយខ្លួនជាអ្នកបន្តវេនប្រកបដោយប្រសិទ្ធិភាពនាពេលអនាគត។ ៣. ចូលរួមយ៉ាងសកម្មនៅរាល់សកម្មភាពដំណើរការ នៃរការអភិវឌ្ឍ និងអភិរក្សសហគមន៍ជនជាតិភាគតិច។ ៤. ស្នើសុំសាងសង់មជ្ឈមណ្ឌលតំណាងឱ្យវប្បធម៌ជនជាតិដើមភាគតិចកួយ។ ៥.ស្នើសុំអាជ្ញាធររដ្ឋបាលខេត្ត ស្រុក ឃុំ និងអង្គភាព ស្ថាប័នពាក់ព័ន្ធ ជួយការពារទប់ស្កាត់ការកាប់ ទន្ទ្រានដីព្រៃសហគមន៍ ព្រៃលោកតា ព្រៃជំនឿ និងព្រៃកប់សព ដែលមានតាំងពីដូនតាមក និងមេត្តាជួយសម្របសម្រួល ដោះស្រាយបណ្តឹង របស់តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ។ ៦. ពន្លឿនការធ្វើកំណត់អត្តសញ្ញាណជូនដល់សហគមន៍ជនជាតិដើមភាគតិច ដែលនៅសេសសល់។ ៧. បន្តការគាំទ្រផ្នែកបច្ចេកទេសផ្លូវច្បាប់ ការប្រឹក្សាយោបល់ និងថវិកាក្នុងដំណើរការអភិវឌ្ឍន៍ និង អភិរក្សដល់សហគមន៍ជនជាតិដើមភាគតិច ស្របតាមឆន្ទៈ របស់សហគមន៍ ប្រកបដោយចីរភាព។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains