Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ បានថ្លែងថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាទីពឹងពំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង

អភិបាលខេត្តកំពង់ធំ បានថ្លែងថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាទីពឹងពំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ វត្តអារាមគឺជាទីពឹងពំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ហើយវត្តអារាមក៏ជាឃ្លាំង ចំណេះដឹង ផងដែរ ។

ឯកឧត្តមថ្លែងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីកាត់ខ្សែបូរណ៏បញ្ចុះខណ្ឌសីមាព្រះវិហារវត្តធម្មគន្ធារាម (ហៅវត្តពៅពិសី) ស្ថិតនៅសង្កាត់អូរកន្ឋរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បានបន្តថា
វត្តអារាម គឺជាបណ្ណាល័យ   ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។ តែគួរឱ្យសោកស្តាយបំផុត កាលពីរបបប្រល័យពូជសាសន៍ប៉ុលពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជាអ្នកមានចំណេះដឹង ត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទី ។ តែមកដល់បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់កន្លែង។ ជាក់ស្តែង វត្តនៅទូទាំង ខេត្តកំពង់ធំបានកើនរហូតដល់២៩៧វត្ត (ក្នុងនោះមានធម្មយុត្តិ០៤វត្ត) និងមានអាស្រម២២កន្លែង ដែលមានព្រះសង្ឃគង់នៅសរុបចំនួន ៣.៧១២អង្គ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្ថែមទៀតថា ការដែលយើងទាំងអស់គ្នាមានឱកាសរៀបចំពិធីដ៏អធិកអធមនៅពេលនេះ ក៏ដោយសារកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ជាពិសេសគឺសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក្យថា(អរគុណ សន្តិភាព) បានលាន់រន្ទឺពាសពេញផ្ទៃប្រទេស នេះគឺដោយសារប្រជាពលរដ្ឋកម្ពុជា យល់អំពីតម្លៃនៃសន្តិភាពដែលរកបានដោយលំបាកបំផុតនេះ ហេតុនេះត្រូវបន្តប្តេជ្ញាចិត្តរក្សាសន្តិភាពឱ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់ព្រះចៅអធិការវត្ត គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមថែរក្សាសមិទ្ធផលនានា ដែលបានកសាងរួចនៅក្នុងបរិវេណវត្ត និងរៀបចំបរិស្ថានឱ្យបានស្អាត ដើម្បីឱ្យពុទ្ធបរិស័ទមកគោរពបូជារៀងរាល់ថ្ងៃសីល និងកម្មវិធីបុណ្យទានផ្សេងៗ ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

សូមបញ្ជាក់ផងដែរថា ព្រះវិហារថ្មីដែលបានសាងសង់រួចជាស្ថាពរនេះបណ្ដោយប្រវែង ២៤ម៉ែត្រ ទទឹងប្រវែង១២ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ កសាងនៅឆ្នាំ២០១៩ រួចរាល់នៅឆ្នាំ២០២៥ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains