Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកតាំងគោក កោតសរសើរ និងលើកទឹកចិត្តបងប្អូនកសិករដែលមានគំនិតច្នៃប្រឌិតពីដីស្រែ មកជាដីដាំដំណាំ

លោកអភិបាលស្រុកតាំងគោក កោតសរសើរ និងលើកទឹកចិត្តបងប្អូនកសិករដែលមានគំនិតច្នៃប្រឌិតពីដីស្រែ មកជាដីដាំដំណាំ

(កំពង់ធំ)÷ ប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមានអំណោយផលខ្លាំងខាងផ្នែកកសិកម្ម ជាពិសេសមានដីដែលអាចដាំដំណាំបានច្រើនប្រភេទរាប់ចាប់ពីដីស្រែ ចំការ និងដំណាំផ្សេងៗទៀត។ ក្នុងនោះដោយមើលឃើញពីតម្រូវការ និងអំណោយផលខាងផ្នែកដំណាំ ក៏ដូចជាបន្លែផ្សេងៗ កសិករមួយចំនួនបានផ្លាស់ប្ដូរដីស្រែដែលធ្វើស្រូវមិនបានផល មកដាំដំណាំចម្រុះវិញ ដោយអាចទទួលបានទិន្នផលល្អគួរឱ្យកត់សម្គាល់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងដំណើរចុះសួរសុខទុក្ខរបស់លោកអភិបាលស្រុកតាំងគោក ចុះជួបបងប្អូនប្រជាពលរដ្ឋដែលមានដំណាំដើមខាតណា ត្រសក់ ស្ពៃ សាឡាត នៅឃុំស្រឡៅ លោកក៏បានជួបកសិករឈ្មោះ ស្រេង ភារម្យ រស់នៅភូមិបុស្សល្វា ឃុំស្រឡៅ ដែលជាកសិករមួយរូបដាំដើមខាតណា បានប្រាប់លោកអិបាលឱ្យដឹងថា បើប្រៀបធៀបគ្នាពីការធ្វើស្រែ និងការដាំដំណាំចម្រុះ គឺការយកដីដាំដំណាំមានភាពងាយស្រួលជាង និងទទួលបានផលច្រើនជាងធ្វើស្រែ ដោយសារដាំដំណាំគេអាចដាំបានច្រើនមុខ ហើយអាចទទួលផលវិលជុំ ប៉ុន្តែស្រូវយ៉ាងច្រើនអាចដាំបានត្រឹមតែ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ណាមួយត្រូវការទឹកស្រោចឱ្យបានគ្រប់គ្រាន់ថែមទៀតផង។ លោកបានបន្តឱ្យដឹងទៀតថា នៅក្នុងដីស្រែដែលលោកធ្លាប់ធ្វើស្រូវលើផ្ទៃដីប្រមាណ១ហិកតានោះ បច្ចុប្បន្ននេះ កំពុងដាំដំណាំចម្រុះដូចជា ខាតណា សាឡាតស្រួយ ហើយអាចប្រមូលផលបានឆ្លាស់គ្នាពីមួយរដូវទៅមួយរដូវ ។ លោកក៏បន្តទៀតថាខាតណារបស់លោកដាំគ្មានជាតិគីមី កំពុងមានទីផ្សារដោយអាជីវករយកទៅលក់នៅភ្នំពេញទៀតផង។
  
លោកអភិបាលក៏បានកោតសសើរនូវការឆ្នៃប្រឌិតរបស់បងប្អូនស្របតាមកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការជំរុញ និងអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាបាននូវសុវត្ថិភាពស្បៀង ជាពិសេសលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV