Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋមន្ត្រីក្រសួងការងារផ្តល់កុំព្យូទ័រ ១៣៩ គ្រឿង ជូនអង្គភាពនានាក្នុងខេត្តកំពង់ធំ

រដ្ឋមន្ត្រីក្រសួងការងារផ្តល់កុំព្យូទ័រ ១៣៩ គ្រឿង ជូនអង្គភាពនានាក្នុងខេត្តកំពង់ធំ

(កំពង់ធំ )៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្តល់កុំព្យូទ័រ ១៣៩ គ្រឿង ជូនអង្គភាពនានាក្នុងខេត្តកំពង់ធំ ថ្ងៃទី ១ ខែមីនាឆ្នាំ ២០២៥ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។

ឯកឧត្តមសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការដែលបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ច រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនរួមចំណែកធ្វើឱ្យខេត្តកំពង់ធំ មានការប្រែប្រួលមុខមាត់ជាចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមបញ្ជាក់ថាការផ្ដល់កុំព្យូទ័រទាំងអស់នេះគឺចង់បង្ហាញពីការយកចិត្តទុកដាក់ដើម្បីជួយទៅដល់សិស្សានុសិស្ស មន្ត្រីរាជការឲ្យស្វែងយល់អំពីប្រព័ន្ធបច្ចេកវិទ្យាទំនើបប្រព័ន្ធឌីជីថល និង AI ដែលជាយុគសម័យទំនើបរបស់ពិភពលោក។

ឯកឧត្តមបានជំរុញឲ្យលោកគ្រូ អ្នកគ្រូ និងអង្គភាពផ្សេងទៀតយកសម្ភារៈទាំងអស់នេះទៅប្រើប្រាស់ឲ្យចំគោលដៅ ពិសេសត្រូវចង់ចាំថា ចំណេះវិជ្ជាជាស្ពានឈានទៅរកជោគជ័យនិងកិត្តិយស សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល ដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់ នាសព្វថ្ងៃនេះក្នុងការបន្តអភិឌ្ឍប្រទេស។

គួរបញ្ជាក់ថាមន្ទីរអង្គភាពដែលត្រូវទទួលបានកុំព្យូទ័រមាន៖
១.មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ ២០គ្រឿង
២.វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ៤០ គ្រឿង
៣.វិទ្យាល័យកំពង់ធំ ៤០ គ្រឿង
៤.ស្នងការនគរបាលខេត្តកំពង់ធំ១០គ្រឿង
៥.កងរាជអាវុធហត្ថខេត្តកំពង់ធំ ៥ គ្រឿង
៦.តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ៥ គ្រឿង
៧.សាលាដំបូងខេត្តកំពង់ធំ ៥ គ្រឿង
៨.មន្ទីរព័ត៌មានខេត្តកំពង់ធំ ៦ គ្រឿង
៩.មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ ៦ គ្រឿង
១០.សាលាសង្កាត់អាចារ្យលាក់ ២គ្រឿង

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains