Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ជំរុញក្រុមប្រឹក្សាជាស្ត្រីត្រូវកសាងសមត្ថភាពរបស់ខ្លួនជាប្រចាំដើម្បីបំរើសេវាសាធារណ:ដល់ប្រជាពលរដ្ឋ

លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ជំរុញក្រុមប្រឹក្សាជាស្ត្រីត្រូវកសាងសមត្ថភាពរបស់ខ្លួនជាប្រចាំដើម្បីបំរើសេវាសាធារណ:ដល់ប្រជាពលរដ្ឋ

(កំពង់ធំ)៖លោកជំទាវ បណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាថ្លែងក្នុងកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាជាមួយក្រុមប្រឹក្សាឃុំជាស្ត្រីក្នុងស្រុកបារាយណ៍ស្រុកតាំងគោកនិងស្រុកសន្ទុក ដើម្បីឆ្វេងយល់អំពីវឌ្ឍនភាពការងារឆ្នាំ ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយស្ដីពីការលើកកម្ពស់សមភាពចេនឌ័រផែនការសកម្មភាពការងារសម្រាប់ឆ្នាំ ២០២៦និងឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ ២០២២-២០២៧ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ២០២៦ ។
ក្នុងនោះមានការចូលរួមពីលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោកជំទាវ មុំសណ្តាប់ លោកជំទាវ សួស សារ៉ាម លោកស្រី លំ គន្ធារី អភិបាលរងខេត្ត អភិបាលរងស្រុក និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ក្នុងស្រុកបារាយណ៍ ស្រុកតាំងគោក និងស្រុកសន្ទុក ប្រមាណ៦០ នាក់។

លោកជំទាវបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុកពីសម្តេចប្រធានព្រឹទ្ធសភា និងបានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលបានចូលរួមនៅទីនេះ។

លោកជំទាវបានលើកឡើងថា ពិធីជួបសំណេះសំណាលនេះមានគោលបំណងដើម្បីលើកទឹកចិត្ត និងបង្កើននូវទំនាក់ទំនងភាពជិតស្និទ្ធរវាងក្រុមសមាជិកាព្រឹទ្ធសភា ជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ រួមគ្នាក្នុងការពង្រឹងពង្រីកការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង និងចែករំលែកបទពិសោធន៍ការងារល្អៗ បញ្ហាប្រឈមនានាដែលជួបប្រទះក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។

លោកជំទាវបន្តថាការពង្រឹង និងលើកកម្ពស់សមត្ថភាព ភាពក្លាហានក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តរបស់ស្ត្រីឱ្យកាន់តែប្រសើរឡើង និងបានវាយតម្លៃខ្ពស់ចំពោះសមាជិកាក្រុមប្រឹក្សាស្រុក ឃុំ-សង្កាត់ទាំងអស់ដែលបាខិតខំបំពេញតួនាទីរបស់ខ្លួនបានល្អ។

លោកជំទាវបានជំរុញដល់ថ្នាក់ដឹកនាំថ្នាក់ដឹកនាំស្រុក ឃុំសូមបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព នៅទូទាំងស្រុក ឃុំ និងត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។

លោកជំទាវ បណ្ឌិត ចាន់ សុទ្ធាវី បានផ្តល់នូវទស្សន:សំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ ថ្នាក់ដឹកនាំក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាស្ត្រី ដើម្បីនាំយកចំណេះដឹង បទពិសោធន៍ល្អៗដែលទទួលបានពីពិធីសំណេះសំណាលនេះទៅចែករំលែក និងផ្សព្វផ្សាយបន្តជូនមន្ត្រី ដោយប្រែក្លាយពីទ្រឹស្តីទៅជាការអនុវត្តជាក់ស្តែង សំដៅរួមគ្នាចូលរួមគាំទ្រការពារសិទ្ធិ ផលប្រយោជន៍របស់ស្ត្រី និងក្មេងស្រីក៏ដូចការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋ៕

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV