Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងអប់រំចិត្តសាស្ត្រ ដល់កងកម្លាំងក្រោមឱវាទ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងអប់រំចិត្តសាស្ត្រ ដល់កងកម្លាំងក្រោមឱវាទ

ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ អប់រំចិត្តសាស្រ្ត និងណែនាំភារកិច្ចចាំបាច់មួយចំនួន ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ និងស្ថានភាពប្រែប្រួលមួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេសអំពីការរំលោភឃ្លានពានរបស់ទាហានថៃ មកលើដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលបទឈប់បាញ់ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នាពេលកន្លងទៅ ។  ជាមួយនោះដែរ ក៏បានគូសបញ្ជាក់ អំពីដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ ក្នុងការរឹតចំណងសាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងបី កម្ពុជា វៀតណាម នឹងឡាវ របស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិកាមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម និងឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ​ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការរួមចំណែកក្នុងភារកិច្ចទទួលខុសត្រូវក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លំាងទាំងអស់ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ និងត្រូវហ៊ានលះបង់គ្រប់យ៉ាង ដោយត្រូវសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដើម្បីការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៃយើង ពីការឈ្លានពានយ៉ាងកម្រោលពីពួកទាហានថៃ  ។ ជាមួយនោះដែរ ត្រូវរួមគ្នាជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងកម្លំាងយើងដែលកំពុងបំពេញភារកិច្ចការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានប្រគល់ភារកិច្ចដល់កងកម្លំាងដែលមានការពាក់ព័ន្ធ ត្រូវបន្តសកម្មភាព សហការជាមួយកងកម្លំាងចម្រុះក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ។  ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំបែងចែកកម្លាំងការពារឲ្យបាន តំបន់ព្រែកអភិរក្សពូជត្រីទាំង៦ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងតំបន់អភិរក្សបឹងទន្លេឆ្មា នៅឃុំពាមបាង ស្រុកស្ទោង ដើម្បីរក្សាពូជត្រីសម្រាប់ពងកូននៅក្នុងរដូវវស្សាខាងមុខ សម្រាប់បម្រើសេចក្តីត្រូវការរបស់សង្គមជាតិ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ។អត្ថបទតំបន់ប្រតិបត្តិការសិស្សរងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV