Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកពល​បាល​ឯក​ កែវ​ នី​ អតីតយុទ្ធជន​ពិការ​ នៅ​ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ ទទួលបាន​ផ្ទះថ្មី​ អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​

លោកពល​បាល​ឯក​ កែវ​ នី​ អតីតយុទ្ធជន​ពិការ​ នៅ​ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ ទទួលបាន​ផ្ទះថ្មី​ អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​

ខេត្តកំពង់ធំ៖ នៅ​រសៀល​ថ្ងៃ​ទី​ ៦​ខែ​ កុម្ភៈ​ ឆ្នាំ​២០២៦​ លោកពលបាលឯក កែវ នី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្រាប់ឡើងផ្ទះថ្មី ជូនដល់គាត់នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។

ការ​ថ្លែង​អំណរគុណ​នេះ​ នៅក្នុងឱកាសដែលឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ តំណាង​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​និង​និវត្តន៏​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ អមដំណើរ​ដោយ​លោក​ជួន​ សិលា​វិត​ ប្រធាន​សាខា​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ ខេត្ត​កំពង់ធំ​ រួមជាមួយ​អាជ្ញា​ដែនដី​ បាននាំយកនូវស្បៀង អាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់គាត់​នឹង​ក្រុម​គ្រួសារ​ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ។​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ចំបក់​  សង្កាត់​ស្រយ៉ូវ​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ​  ។

   លោក កែវ នី បាន​បញ្ជាក់​ថា​  លោក​មានអាយុ ៦៥ឆ្នាំ លោកបានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពយោធាស្រុកកំពង់ស្វាយ ចំណុះយោធាខេត្តកំពង់ធំ មានឋានន្តរសក្ដិពលបាលឯក ហើយត្រូវបានរងរបួសត្រូវជើងខាងឆ្វេង និងត្រូវដងខ្លួន នៅក្នុងសមរភូមិអូរពោធិ៍ នៅឆ្នាំ១៩៩៤ ក្រោយមកត្រូវបានក្រសួងការពារជាតិដាក់ចូលជាយោធិនប្រភេទពិការនៅឆ្នាំ២០០២ ។ បច្ចុប្បន្ន​លោក​មាន​ជីវភាព​លំបាក​ខ្វះខាត​ ហើយ​មាន​ជម្រក​ស្នាក់​នៅ​មិន​សមរម្យ​ ដោយមានសមាជិកគ្រួសារចំនួន ៦នាក់​ នៅ​ក្នុង​បន្ទុក​ ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ៣៣​ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ។ 

នៅ​ក្នុង​ឱកាស​ប្រគល់​ផ្ទះ​ថ្មី​នៅ​ពេល​នេះ​  ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ ក៍បាន​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មីៗ​ នៅ​តាម​ព្រំ​ដែន​កម្ពុជា​ថៃ​ ដែល​កន្លង​ទៅ​មាន​ទីតាំង​មួយ​ចំនួន​ត្រូវ​រងការ​រំលោភ​ឈ្លាន​ពាន​ ពី​ពួក​ទាហាន​សៀម​ ។ ហើយ​វិរៈ​កងយោធពលខេមរភូមិន្ទ​របស់​យើង​ បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ ។ ជាមួយ​នេះ​ដែរប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជារបស់យេីង​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​បែបយ៉ាង​ទប់ទល់​ការ​ពារ​ពី​ការ​រំលោភ​ឈ្លានពាន​នេះ​ ទាំង​វិស័យ​ នយោបាយ​ ការទូត​ និង​ច្បាប់​អន្តរជាតិ​ និង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​ប្រមុខរាជ​រាជរដ្ឋាភិបាល​នៃ​យើង​ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV