Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំដើម្បីកសាងធនធានមនុស្ស ពេញលេញទៅបាន គឺត្រូវមានការ ចូលរួមពីសំណាក់ មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមជ្ឃដ្ឋានជុំវិញខ្លួន

អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំដើម្បីកសាងធនធានមនុស្ស ពេញលេញទៅបាន គឺត្រូវមានការ ចូលរួមពីសំណាក់ មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមជ្ឃដ្ឋានជុំវិញខ្លួន

(កំពង់ធំ)៖លោក អុិត វុទ្ធី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ ដើម្បីកសាងធនធានមនុស្សពេញលេញទៅបានគឺត្រូវមានការចូលរួមពីសំណាក់ មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមជ្ឃដ្ឋាន ជុំវិញខ្លួនក្នុងពិធីចែកវិញ្ញាបនបត្រ និងបណ្ណសរសើរដល់សិស្សឆ្នើម កម្រិតមត្តេយ្យផ្នែកភាសាអង់គ្លេសទូទៅ នៅសាលារៀន សុវណ្ណភូមិទីតាំងទី៣៨ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបន្តថាដើម្បីកសាងធនធានមនុស្ស ពេញលេញទៅបាន គឺត្រូវមានការចូលរួមពីសំណាក់ មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមជ្ឃដ្ឋានជុំវិញខ្លួន ជាពិសេសគឺត្រូវមានការជំរុញពីសំណាក់ មាតា បិតា អាណាព្យាបាលសិស្ស ដែលជាគ្រូទីមួយ ដើម្បីអោយកូនៗតូចៗ បានឆ្លងកាត់មត្តេយ្យសិក្សាដោយជោគជ័យ ត្រូវ មានសេចក្តីក្លាហាន មានទំនុកចិត្ត បំណិនប្រសព្វ ដែលជាគ្រឹះដ៍រឹងមាំ ដើម្បីបន្តការសិក្សាកម្រិត បឋមផ្តល់ភាព ងាយស្រួលដល់កូនៗ ក៍ដូចលោកគ្រូ អ្នកគ្រូ ក្នុងការរៀន និងបង្រៀន ព្រោះសិស្សបានឆ្លងកាត់ដំណាក់កាលបុរេ ចំណេះដឹងដ៏ត្រឹមត្រូវ និងស្វាហាប់។

លោកបន្តថា ការលើកកម្ពស់ធនធានមនុស្សនេះ ក៏ជាស្នូលនៃគោលដៅរបស់គោលនយោបាយជាតិ ស្តីពីការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការបង្កើនបាននូវកម្លាំងពលកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកប ដោយចំណេះដឹងសមត្ថភាពជំនាញឥរិយាបថការងារសីលធម៌វិជ្ជាជីវៈផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួត ប្រជែងសម្រប់ការងារពេញមួយជីវិត។

លោក អុិត វុទ្ធី បន្ថែមថាការចែកវិញ្ញាបនបត្របញ្ចប់វគ្គភាសាអង់គ្លេសនាពេលនេះ បញ្ជាក់ឱ្យឃើញច្បាស់ថាសាលារៀន សុវណ្ណភូមិ ពិតជាមានការរីកចម្រើនជាលំដាប់ក្នុងការចូលរួមចំណែកទ្រទ្រង់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែមាន សក្ដានុពលក្នុងការជួយជំរុញក្មួយៗបន្តទៅថ្នាក់ឧត្តមសិក្សា និងជួយសង្គមជាតិប្រកបដោយសេចក្ដីថ្លៃថ្នូរ ដែលស្រប ទៅតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា។

លោក ប្រាក់ លីម នាយកសាលារៀនសុវណ្ណភូមិទីតាំងទី៣៨  ខេត្តកំពង់ធំ បានបញ្ជាក់ថា សាលារៀនសុវណ្ណភូមិ ខេត្តកំពង់ធំ បានបើកដំណើរការនៅឆ្នាំ២០២២ ដែលបច្ចុប្បន្នមានសិស្សជិត ៧០០នាក់ ផ្នែកចំណេះទូទៅខ្មែរ មានពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ និងមានសិស្សកំពុងរៀនថ្នាក់ទី១២ ហើយនាឆ្នាំនេះ ដែលត្រូវប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ជាមួយសាលាសាធារណៈ គឺសាលារដ្ឋក្នុងខេត្តកំពង់ធំ ដែលរៀប ចំដោយ ក្រសួងអប់រំយុវជន និងកីឡា។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains