Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរប្រចាំខេត្តកំពង់ធំ បានរៀបចំវេទិកាសាធារណ: ស្តីពី: ដំណោះស្រាយហិរញ្ញវត្ថុ ក្នុងវិស័យកសិកម្ម សិប្បកម្ម និងពាណិជ្ជកម្ម ក្រោមការសម្របសម្រួលដោយរដ្ឋបាលសាលាខេត្តកំពង់ធំ

ក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរប្រចាំខេត្តកំពង់ធំ បានរៀបចំវេទិកាសាធារណ: ស្តីពី: ដំណោះស្រាយហិរញ្ញវត្ថុ ក្នុងវិស័យកសិកម្ម សិប្បកម្ម និងពាណិជ្ជកម្ម ក្រោមការសម្របសម្រួលដោយរដ្ឋបាលសាលាខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងជាក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សាផលិតផលខ្មែរ ឯកឧត្តម ជា វ៉ាន់ចាន់  អភិបាលរងខេត្តកំពង់ធំ សមាជិកភូមិ១ផលិតផល១ខេត្តកំពង់ធំ អ្នកកែច្នៃថ្មី សែឡូ(slo)ដំឡូងមី រោងម៉ាស៊ីនកិនស្រូវ ប្រធានសហគមន៍កសិកម្ម និងសិប្បករ បានអញ្ជើញចូលរួមក្នុង
សិក្ខាសាលាស្តីពីដំណោះស្រាយហិរញ្ញវត្ថុ ក្នុងវិស័យកសិកម្ម សិប្បកម្ម និងពាណិជ្ជកម្ម អ្នកចូលរួមប្រមាណ ១៦៥នាក់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ខេត្តកំពង់ធំអំណោយផលសម្រាប់ដំណាំ កសិឧស្សាហកម្ម ស្ថានភាពនេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនបំផុតមានមុខរបរចម្បង ក្នុងវិស័យកសិកម្ម។ សហគ្រាស ឧស្សាហកម្ម និងសិប្បកម្មសរុប ៣,១១៨ មូលដ្ឋានកំពុងដំណើរការ មានដើមទុនសរុបប្រមាណ១២៥.៣៥១.៤៥១ ដុល្លារអាមេរិក ហើយបានប្រើកម្លាំងពលកម្មសរុប១១.៣០០នាក់ (ស្រី ៤,៦២២នាក់)។ ខេត្តមានទីតាំងលក់ទំនិញ និងសេវាកម្មសរុប ៩,៥០៧ ទីតាំង ដែលភាគច្រើន មានទ្រង់ទ្រាយតូចជាលក្ខណៈគ្រួសារ។

ឯកឧត្តមបណ្ឌិត សួង ណយ បានមានប្រសាសន៍ថា ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានសិក្សារ ស្វែងយល់អំពី៖ ផលិតផលសក្តានុពល បញ្ហាប្រឈម និងសំណូមពរ។ ក្រុង/ស្រុកទាំង៩ នៃខេត្តកំពង់ធំ សុទ្ធតែបានសំណូមពរឱ្យជួយដោះស្រាយបញ្ហាឥណទានទាំងអស់។ អាស្រ័យហេតុនេះទើបក្រុមការងារ រៀបចំសិក្ខាសាលាស្តីពីដំណោះស្រាយហិរញ្ញវត្ថុ ក្នុងវិស័យកសិកម្ម និងសិប្បកម្មដោយ អញ្ជើញសាខាធនាគារ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួន មកធ្វើបទបង្ហាញ និងជជែកជាក្រុមដើម្បីដោះស្រាយបញ្ហាប្រឈម ទាំងនោះ ដែលផ្តោតលើ ហិរញ្ញប្បទាន Loan ឬ លទ្ធភាពទទួលបានហិរញ្ញវត្ថុ Access to Financeមាន÷ ១. ឥណទានមានរយៈពេលកំណត់ Term Loan (TL) ២. ឥណទានវិបារូបន៍ Overdraft (OD) ៣. ការផ្តល់ប្រាក់កម្ចីឡើងវិញ Loan Refinance ៤. ការប្តូរ លក្ខខណ្ឌឥណទា Restructuring Loan ។

នៅក្នុងឱកាសនេះឯកឧត្តមបណ្ឌិតបានថ្លែងថា  ក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានដាក់គោលការណ៍ចំនួន៨មាន÷ ១- បង្កើតផ្សារកសិករ ផ្សារចុងសប្តាហ៍ ផ្សាររាត្រី បណ្ដុំអ្នកផលិត សួនកសិឧស្សាហកម្ម កសិទេសចរណ៍។ ២- ដើម្បីបង្កើតទី១ បានត្រូវមាន ផលិតផលសក្ដានុពល វត្ថុធាតុដើម អភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍន៍ផលិតផល។ ៣- ដើម្បីបានទី២ ត្រូវមានថវិការ ត្រូវជួបស្ថាប័នហិរញ្ញវត្ថុ ដើម្បីដោះស្រាយ ពង្រីកអាជីវកម្ម។ ៤- បានថវិការ ត្រូវខ្ចីគេ ត្រូវចូលហ៊ុនគ្នា ឬត្រូវសុំគេ។ ៥- បើខ្ចីគេ ឬចូលហ៊ុន ត្រូវសងញេវិញ។ ៦- ដើម្បីសងគេវិញបាន ត្រូវរកប្រាក់ចំណេញ ដោយផលិតច្រើន ចំណាយតិច បើលក់អត់ដាច់ត្រូវចេះកែច្នៃ វេចខ្ចប់ រកទីផ្សារ។ ៧- ដើម្បីរកទីផ្សារ សេវាកម្មល្អ ផលិតផលមាន សោភ័ណភាព សុវត្ថិភាព និរន្តរភាព សក្ដានុពល តម្លៃសមរម្យ។ ៨- ដើម្បីទទួលបានទី៦ និងទី៧ ត្រួវរួមគ្នាជា សហគមន៍ សហគ្រាស ក្រុមហ៊ុន បណ្ដុំផលិត អភិវឌ្ឍធនធានមនុស្សតាមជំនាញ ដែលមានស្រាប់នៅនឹងកន្លែង។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains