Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងក្រុងស្ទឹងសែនជំរុញឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវពិនិត្យទៅលើសុខភាពសិក្សា អនាម័យស្រ្ដី នៅតាមគ្រឹះស្ថានរបស់ខ្លួន

អភិបាលរងក្រុងស្ទឹងសែនជំរុញឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវពិនិត្យទៅលើសុខភាពសិក្សា អនាម័យស្រ្ដី នៅតាមគ្រឹះស្ថានរបស់ខ្លួន

(កំពង់ធំ)៖លោក ហេង សារិទ្ធ អភិបាលរងក្រុងស្ទឹងសែនជំរុញឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវពិនិត្យទៅលើសុខភាពសិក្សា អនាម័យស្រ្ដី នៅតាមគ្រឹះស្ថានរបស់ខ្លួន។

លោក ហេង សារិទ្ធ បានថ្លែងក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់បង្គន់អនាម័យស្រី១២បន្ទប់ និងបង្គន់នោមបុរស២០បង្គន់នោម រសៀលថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២៥នៅវិទ្យាល័យកំពង់ធំ។

លោកបន្តថាការប្រាស់បង្គន់មានអនាម័យនៅតាមសាលាបានត្រឹមត្រូវធ្វើឲ្យស្រីមានសុខភាពល្អ ហើយអ្នកគ្រូត្រូវតាមដានត្រួតពិនិត្យចំពោះសិស្សស្រីពេលមានរដូវការត្រូវយកចិត្តទុកដាក់ជួយពួកគាត់។

លោកបញ្ជាក់បន្ថែមចំពោះគ្រឹះស្ថានទាំងអស់ត្រូវកសាងបន្ទប់ទឹកឲ្យបានច្រើនដើម្បីកុំឲ្យ មានកកស្ទះនិងចូលរួមសំអាតឲ្យបានស្អាតជាប្រចាំជៀសវាងឆ្លងជំងឺផ្សេងៗ។

លោក ហូរ ស៊ីវុទ្ធី អនុប្រធានការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានលើកឡើងថា
គោលបំណងនៃការសាងសង់បង្គន់អនាម័យ ហើយនិងបង្គន់នោមបុរសនេះ គឺជាអទិភាពគោលនយោបាយជាតិ ស្ដីអំពីការលើកកម្ពស់សុខភាពសិក្សា នៅក្នុងនោះការសាងសង់បង្គន់អនាម័យ គឺជារឿងមួយចាំបាច់សំខាន់ក្នុងការកាត់បន្ថយអត្រានៃការបោះបង់ការសិក្សារបស់សិស្សស្រីនៅក្នុងគ្រឹះស្ថានសិក្សា ជាពិសេសនៅមធ្យមសិក្សា ដោយសាតែនៅមធ្យមសិក្សា ជាពេលវេលាមួយដែលក្មេងមានរដូវដូច្នេះត្រូវការប្រើប្រាស់នូវបន្ទប់ទឹកដែលមានអនាម័យដែលស្អាតហើយមានទឹកប្រើប្រាស់។

លោកបន្តថាការដែលយើងសាងសង់បន្ទប់នោមប្រុសជួយកាត់បន្ថយភាគរយសិស្សប្រុសហើយក្រសួងអប់រំក៏មានតួនាទីសំខាន់ណាស់ ត្រួតពិនិត្យតាមដានពីការលើកកម្ពស់ជាប្រចាំគោលបំណងដែលកើតឱ្យមានការបង្កើតកាសាងសង់បង្គន់អនាម័យនេះតាមរយៈលោកស្រី ហ៊្សូស៊ី រ៉ាឆែល ដែលគាត់ជាអ្នកបង្កើតនៅគម្រោង Running Water Project ដើម្បីជួយ តាមរយៈការរៃអង្គាសថវិកាពីមិត្តភក្តិក្នុងប្រទេសអូស្ត្រាលី និងអង្គការដៃគូផ្សេងៗដែលគាត់បានស្គាល់ ធ្វើការជាមួយប្រទេសអូស្ត្រាលី ដើម្បីមកជួយក្នុងការអភិវឌ្ឍ ក៏ដូចជាលើកកម្ពស់សុខភាពសិក្សា តាមរយៈការសាងសង់ និងកែលម្អបង្គន់អនាម័យ ហើយនិងបន្ទប់ទឹកប្រុស ចៀសផុតពីជំងឺផ្សេងៗ ពេលដែលប្រើប្រាស់បន្ទប់ទឹក ។

លោកបញ្ជាក់ថាRunning Water Project គឺបង្កើនលទ្ធផលសិក្សារបស់សិស្សតាមការធ្វើឱ្យប្រសើរឡើងនូវបរិក្ខារលាងសម្អាត ការលាងសម្អាតដៃ បង្គន់អនាម័យស្រ្ដី និង បង្គន់នោមបុរសតាមសាលារៀនជាពិសេសកាត់បន្ថយបញ្ហាអវត្តមានសិស្សស្រីអំឡុងពេលមានរដូវ។

ជាមួយគ្នានេះលោកស្រីនាយការនិងសិស្សានុសិស្សវិទ្យាល័យកំពង់ធំមានអារម្មណ៍សប្បាយចិត្តរីករាយដោយទទួលបាននូវបន្ទប់ទឹកសម្រាប់ប្រើប្រាស់បន្ថែមទៀតដើម្បីសុខភាពសម្រាប់មនុស្សគ្រប់រូបនិងបានថ្លែងអំណរគុណចំពោះលោកស្រី ហ៊្សូស៊ី រ៉ាឆែល ជាអ្នកបង្កើតនៅគម្រោង Running Water Project សប្បុរសជនដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈថវិកាដល់សាលារៀននិងសំណូមពរដល់សប្បុរសជនឲ្យជួយដល់សាលាបន្ថែមទៀតពីព្រោះសាលានៅមានការខ្វះខាត ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains