Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះគ្រូមុនីយសវ័ន្ត អ៊ុ ដារ៉ា ព្រះចៅអធិការវត្តបទុមពោធិរាជ(ហៅវត្តព្រះវិហាខ្ពស់) ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយអំពាវនាវដល់សម្ដេច លោក លោកស្រីចូលរួមចាប់មគ្គផលបញ្ចុះខ័ណ្ឌសីមា រយៈពេល៤ថ្ងៃ នៅថ្ងៃទី២១-២៤ ខែមីនា ឆ្នាំ២០២៥ ឲ្យបានច្រើនកុះករ

ព្រះគ្រូមុនីយសវ័ន្ត អ៊ុ ដារ៉ា ព្រះចៅអធិការវត្តបទុមពោធិរាជ(ហៅវត្តព្រះវិហាខ្ពស់) ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយអំពាវនាវដល់សម្ដេច លោក លោកស្រីចូលរួមចាប់មគ្គផលបញ្ចុះខ័ណ្ឌសីមា រយៈពេល៤ថ្ងៃ នៅថ្ងៃទី២១-២៤ ខែមីនា ឆ្នាំ២០២៥ ឲ្យបានច្រើនកុះករ

(កំពង់ធំ)៖ព្រះគ្រូមុនីយសវ័ន្ត អ៊ុ ដារ៉ា ព្រះចៅអធិការវត្តបទុមពោធិរាជ(ហៅវត្តព្រះវិហាខ្ពស់)អំពាវនាវដល់សម្ដេចលោក លោក ស្រីចូលរួមចាប់មគ្គផលបញ្ចុះខ័ណ្ឌសីមា រយៈពេល៤ថ្ងៃ នៅថ្ងៃទី២១-២៤ ខែមីនា ឆ្នាំ២០២៥  ឲ្យបានច្រើនកុះករ ។

លោកបានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ ត្រូវនឹងថ្ងៃពុធ ១៥កើតខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព្រះអង្គមមានសង្ឃដីការពីប្រវត្តិរូបសង្ខេបវត្តបទុមពោធិរាជ(ហៅវត្តព្រះវិហាខ្ពស់)ជាវត្តមួយស្ថិតនៅខាងកើតនៃទីរួមស្រុកកំពង់ស្វាយ ភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចម្ងាយពីទីរួមស្រុក ២៥ គីឡូម៉ែត្រនិង មានចម្ងាយពីទីរួមខេត្ត ២០ គីឡូម៉ែត្រ។

*ប្រវត្តិដើមឈ្មោះវត្តបទុមពោធិរាជ(ហៅវត្តព្រះវិហារខ្ពស់)ត្រូវបានកើតឡើងតាំងពីបុរាណកាលមកហើយ បានទុកចោលក្លាយជាព្រៃអាស្រមសម្រាប់អ្នកស្រុកមកបំពេញបុណ្យក្នុង១ឆ្នាំម្តងរហូតមកដល់សម័យកាលសង្គ្រាមប្រល័យពូជសាស្ត្រ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ត្រូវបានរំលាយអាស្រមនេះទាំងស្រុង បន្ទាប់ពីថ្ងៃរំដោះ៧មករា ឆ្នាំ ១៩៧៩ មកអាស្រមនេះមិនទាន់បានរៀបចំឡើងវិញនៅឡើយរហូតមកដល់ឆ្នាំ១៩៩០ទើបព្រះគ្រូចៅអធិការព្រះនាម ប្រុក ឌុក អាចារ្យ កែវ ម៉ៃ អាចារ្យ អ៊ូ ជឹម អាចារ្យ ផាប់ ផុន គណកម្មការ សាន់ សិន គណកម្មការ នុប សាម និងអាជ្ញាធរ ភូមិ ឃុំ ស្រុក ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានគាំទ្របង្កើតអាស្រមនេះឡើងមកវិញ។

*មូលហេតុឈ្មោះបទុមពោធិរាជហៅក្រៅ(វត្តព្រះវិហារខ្ពស់) គឺចាស់ទុំពីមុនមានព្រះសង្ឃ អាចារ្យ គណកម្មការ ពុទ្ធបរិស័ទ អ្នកប្រាជ្ញ បណ្ឌិតសម័យបុរាណ ដោយសំអាងទៅលើភូមិសាស្ត្រនេះមានដើមពោធិព្រឹកមួយដើមដែលមានអាយុកាលរាប់រយឆ្នាំនៅចំកណ្តាលវត្តនិងមានសណ្ឋានដីទួលខ្ពស់ដូច្នេះហើយទើបប្រជាពលរដ្ឋហៅថាបទុមពោធិរាជ(ព្រះវិហារខ្ពស់) តាមឈ្មោះនេះជាប់រហូតមកដល់សព្វថ្ងៃ។

*អំពីព្រំប្រទល់វត្តវត្តមានផ្ទៃដីសរុប ៣ហិត្តា និង៥០អារ ខាងកើតទល់និងផ្លូវលំ ខាងលិចទល់និងដីស្រែប្រជាពលរដ្ឋខាងត្បូងទល់និងពាក់កណ្តាលផ្លូវលំនិងពាក់កណ្តាលទៀតស្រែប្រជាពលរដ្ឋខាងជើងទល់នឹងពាក់កណ្តាលផ្លូវលំនិងពាក់កណ្តាលទៀតស្រែប្រជាពលរដ្ឋ។

*អំពីស្ថានភូមិ ឃុំ ចំណុះជើងវត្តវត្តបទុមពោធិរាជ (វត្តព្រះវិហារខ្ពស់)នេះស្ថិតនៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ មានភូមិ ៣ជាចំណុះជើងវត្ត ១ភូមិចុងព្រៃ ២ភូមិព្រៃព្រះ ៣ភូមិត្នោត ។
អំពីការគ្រប់គ្រង់ដឹកនាំកសាងចាប់ពីឆ្នាំ១៩៩០ដល់ឆ្នាំ២០០៧ដឹកនាំកសាងដោយព្រះគ្រូចៅអធិការជំនាន់ទី១ ព្រះនាម ប្រុក ឌុក អាចារ្យ កែវ ម៉ៃ អាចារ្យ អ៊ូ ជឹម អាចារ្យ ផាប់ ផុន គណកម្មការ សា ន់ ស៊ន គណកម្មការ នុប សាម និងអាជ្ញាធរភូមិ ឃុំ ស្រុក ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានខិតខំកសាងទីអារាមនេះសម្រេចបានជាសមិទ្ធិផលរួមមាន សាឡំ សាលាឆាន់អំពីឈើ កុដិឈើ១ខ្នង ស្រះទឹក។

* ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៦ដឹកនាំកសាងដោយព្រះគ្រូចៅអធិការជំនាន់ទី២ ព្រះនាម ឃឹម សុភារម្យ អាចារ្យ សុខ សុន អាចារ្យ អ៊ូ ជឹម អាចារ្យ ផាប់ ផុន គណកម្ម ការ អាជ្ញាធរភូមិ ឃុំ ស្រុក និងបរិស័ទជិតឆ្ងាយបានខិតខំកសាងទីអារាមនេះសម្រេច បានជាសមិទ្ធិផលរួមមាន សាលាឆាន់ថ្ម កុដិថ្មពីរជាន់ បណ្ណាល័យ អណ្តូងទឹក បន្ទប់អ នាម័យ និងកសាងព្រះវិហារចាប់ពីឆ្នាំ២០១២ ដល់២០១៦ កសាងបាន ៤០%។

* ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ដឹកនាំដោយព្រះគ្រូចៅអធិការជំនាន់ទី៣ ព្រះនាម អ៊ិន ហ៊ឹម និងព្រះគ្រូស្តាំ នី
អាចារ្យ ឡុង យ៉ាំ អាចារ្យ ឡុញ ជិន អាចារ្យ ជាប់ ផុន គណកម្មការ អាជ្ញាធរភូមិ ឃុំ ស្រុក និងបរិស័ទជិតឆ្ងាយបានខិតខំកសាងទីអារាមនេះ សម្រេចបានជាសមិទ្ធិផលរួមមាន អាងទឹក និងដំបូលព្រះវិហារ ។

* ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ដឹកនាំកសាងដោយព្រះគ្រូចៅអធិការជំនាន់ទី៤ ព្រះនាម វ៉ាន់ រាវ័ន្ត ឡុង យ៉ាំ អាចារ្យ ឡុញ ជិន អាចារ្យ ជឹម ចេង អាចារ្យ ឆ្លើយ ជា អា ចារ្យ ពុត ខាត គណកម្មការ អាជ្ញាធរភូមិ ឃុំ ស្រុក និង បរិស័ទជិតឆ្ងាយបានខិតខំកសាងទីអារាមសម្រេចបានជាសមិទ្ធិផលរួមមាន រោងបាយ កុដិថ្ម១ខ្នង បន្ទប់អនាម័យ៥បន្ទប់ ថ្នាំលាបព្រះវិហារ។

* ចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្នដឹកនាំកសាងដោយព្រះគ្រូចៅអធិការជំនាន់ទី៥ ព្រះគ្រូមុនីយសវ័ន្ត អ៊ុ ដារ៉ា អាចារ្យ ឡុង ឃុំ អាចារ្យ ជឹម ចេង អាចារ្យ ជួយ ជា អាចា ឬ សេង សំ អាចារ្យ ឌុប គណកម្មការទាំង៣៣រូបមាន លោកតា ឌុប ហ៊ន លោកតា ពិន ឌឹប ជាប្រធានគណកម្មការ អាជ្ញាធរភូមិ ឃុំ ស្រុក និងបរិស័ទជិតឆ្ងាយបានខិតខំ កសាងទីអារាមនេះសម្រេចបានជាសមិទ្ធិផលរួមមាន ផ្លូវថ្នលក្រាលគ្រួសក្រហម ១ ខ្សែប្រវែង ២៥០ម៉ែត្រ ខ្លោងទ្វាដែកចំនួន៣ជួសជុលនិងតសំយ៉ាបបណ្ណាល័យ ចាក់ដី បំពេញទីធ្លាវត្ត និងកសាងព្រះវិហារបង្ហើយរួចរាល់ជាស្ថាពរ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains