Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍

គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍

(កំពង់ធំ)÷ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ដឹកនាំដោយលោក អួង សារឿន ប្រធានកិត្តិយសអនុសាខា  លោកស្រី ហាក់ ពុទ្ធិ តុសិតា អនុប្រធានគណៈកម្មាធិការអនុសាខា អមដំណើរដោយមន្ត្រីអនុសាខា ក្រុមកាកបាទក្រហមឃុំគគីធំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងព្រះមន្ត្រីសង្ឃក្នុស្រុក បាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខា របស់រដ្ឋបាលឃុំ និងតាមបណ្តាវត្ត ទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះរស់នៅភូមិពោន ឃុំគគីធំ  ស្រុកបារាយណ៍ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកស្រី ហាក់ ពុទ្ធិ តុសិតា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកបារាយណ៍ បានបញ្ជាក់ថា លោកស្រី យិន ប៉ាង  អាយុ៣៩ឆ្នាំ ប្តីឈ្មោះ សន ហឿន អាយុ៤១ឆ្នាំ បន្ទុកគ្រួសារ ៥នាក់ រងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង ផ្ទះទំហំ០៤ម៉ែត្រ×០៦ម៉ែត្រ សង់អំពីឈើ  ជញ្ជាំងក្តារ ដំបូលសង្កសី  ឆេះកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៣រសៀល មូលហេតុប្តីខឹងនឹងប្រពន្ធដុតផ្ទះខ្លួនឯងចោល។
 
សូមបញ្ជាក់ផងដែរថា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ បាននាំអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងមាន÷ ថវិកាចំនួន ៩០០.០០០រៀល រួមមាន(ថវិការបស់អនុសាខា ៣០០.០០០រៀល រដ្ឋបាលឃុំគគីធំ១០០.០០០រៀលនិងព្រះមន្ត្ត្រីសង្ឃស្រុក៥០០.០០០រៀល)។ សម្រាប់សម្ភារ:អនុសាខាមាន៖(តង់០១ កន្ទេល០១ ឃីត០១ ឆ្នាំង០២ អង្ករ៥០គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ និងទឹកសុីអុីវ០១យួរ។ សម្ភារៈតាមវត្តរបស់មន្ត្រីសង្ឃមាន៖ អង្ករ ១០០គីឡូក្រាម ឃីត០៣កញ្ចប់ ទឹកត្រី០២យួរ ទឹកសុីអុីវ០២យួរ ចង្ក្រានហ្គាស០១ មី០១កេស និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ។ អត្ថបទរដ្ឋបាលស្រុកបារាយណ៍-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains