Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល បានចុះបង្ក្រាបនិងទប់ស្កាត់នៅបទល្មើសដែលបាននាំចូលសាច់បង្កកខូចគុណភាពពីប្រទេសជិតខាងឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីយកទៅចែកចាយនៅលើទ៏ផ្សារតាមបណ្តាររាជធានី/ខេត្ត

មន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល បានចុះបង្ក្រាបនិងទប់ស្កាត់នៅបទល្មើសដែលបាននាំចូលសាច់បង្កកខូចគុណភាពពីប្រទេសជិតខាងឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីយកទៅចែកចាយនៅលើទ៏ផ្សារតាមបណ្តាររាជធានី/ខេត្ត

(កំពង់ធំ)÷ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការដឹកនាំពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ និងលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងកងកំលាំង ចុះបង្ក្រាបនិងទប់ស្កាត់បទល្មើស ផលិតផលសត្វ សាច់សត្វបង្កក និងផលិតផលផ្សេងៗទៀតនៅលើដងផ្លូវជាតិលេខ៦ ចំណុចឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានបញ្ជាក់ថា ក្នុងពេលចុះបង្ក្រាបក្រុមការងារយើងបានពិនិត្យឃើញជាក់ស្តែងរួមមាន÷ ១.ផលិតផលមានដើមកំណើតពីសត្វ(សាច់សត្វបង្កក)គ្រឿងក្នុងសត្វ ពោះជ្រូក ក្រលៀន បេះដូង និងពោះវៀនធំ សរុបមានចំនួន០៦កេស ស្មើនឹង៣៦០គីឡូក្រាម។ ឆ្អឹងជំនីនិងជើងជ្រូកមានចំនួន០២កេស ស្មើនឹង១២០គីឡូក្រាម។
 ជង្គង់មាន់និងទា(បក្សី)មានចំនួន០៥កេស ស្មើនឹង៣២៥គីឡូក្រាម។ ជាលទ្ធផលមានចំនួនសរុប១៣កេស ស្មើនឹង៨២៥គីឡូក្រាម(ប្រាំបីរយម្ភៃប្រាំគីឡូក្រាម)។ ២.ផលិតផលជលផលនិងផលិតផលផ្សេងៗទៀតមានចំនួនសរុបស្មើនិង១.០២០គីឡូក្រាម(មួយពាន់មួយម្ភៃគីឡូក្រាម)។ ៣.ជាលទ្ធផលក្រុមការងារបានសម្រេចធ្វើការដកហូតនូវវត្ថុតាងខាងលើកនេះមានចំនួនសរុប១,៨៤៥គីឡូក្រាម(មួយពាន់ប្រាំបីរយសឺសិបប្រាំគីឡូក្រាម) ដើម្បីធ្វើការអនុវត្តទៅតាមនិតិវិធីច្បាប់របស់ជំនាញពាក់ព័ន្ធ។

លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានដឹកនាំសម្របសម្រួលក្រុមកាងារដោយផ្ទាល់ ដើម្បីធ្វើការដុតបំផ្លាញចោលទាំងស្រុងនៅវត្ថុតាងដែលជាផលិតផលដែលបានធ្វើការបង្រ្កាបបាននេះ គឺដើម្បីសុវត្ថិភាពចំណីអាហារ ដើម្បីសុខមាលភាពសាធារណ: និងសុខភាពប្រជាពលរដ្ឋ ហើយការដុតបំផ្លាញចោលនូវវត្ថុតាងខាងលើនេះគឺធ្វើនៅក្នុងបរិវេនដីរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។ អត្ថបទការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains