Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង លើកទឹកចិត្តដល់រដ្ឋបាលឃុំទាំងអស់ត្រូវងាកមកធ្វើផ្លូវបេតុងជំនួសផ្លូវក្រាលគ្រួសក្រហម

អភិបាលស្រុកស្ទោង លើកទឹកចិត្តដល់រដ្ឋបាលឃុំទាំងអស់ត្រូវងាកមកធ្វើផ្លូវបេតុងជំនួសផ្លូវក្រាលគ្រួសក្រហម

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានមានប្រសាសន៍លើកទឹកចិត្តដូច្នេះនៅពេលដែលលោកបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវក្រាលគ្រួសក្រហមនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់ថារដ្ឋបាលឃុំទាំងអស់ត្រូវតែមានភាពប្រាកដប្រជាក្នុងការប្រើប្រាស់ថវិកាមូលនិធិឃុំរបស់ខ្លួនឱ្យបានសមស្របនិងចំគោលដៅអាទិភាពនៃតម្រូវការ របស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍មូលដ្ឋានជាពិសេសសមស្របតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថាការធ្វើផ្លូវដែលប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យានិងមានការចូលរួមថែទាំបានត្រឹមត្រូវពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការធ្វើដំណើរបានងាយស្រួលជាពិសេសក៏ធ្វើឱ្យផ្លូវមានគុណភាពនិងប្រើប្រាស់បានយូរផងដែរ ដែលជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិបានចំគោលដៅ ហើយរដ្ឋបាលឃុំត្រូវនាំគ្នាដាំដើមឈើប្រណីតអមសងខាងផ្លូវឱ្យបានជាផ្នែកមួយនៃសោភ័ណភាពនិងចូលរួមថែរក្សាលើកកម្ពស់បរិស្ថានថែមទៀត។

ឆ្លៀតក្នុងកាសនោះដែរ លោកបានណែនាំដល់អាជ្ញាធរឃុំត្រូវធ្វើការផ្សព្វផ្សាយិងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឬផេកផ្លូវការរបស់រដ្ឋបាលឃុំរបស់ខ្លួនឲ្យបានទូលំទូលាយជាពិសេសសមិទ្ធផលនានានៅក្នុងឃុំដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលក្រោមម្លប់សន្តិភាព។

លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវត្រូវចូលរួមថែរក្សាការពារដីចំណីផ្លូវ កុំរំលោភបំពាន ដែលនាំឲ្យខូចសោភ័ណភាពផ្លូវឬធ្វើឱ្យឆាប់ខូចខាតនិងកកស្ទះប្រពន្ធបង្ហូរទឹកដែលធ្វើឲ្យមានកាតដក់ទឹកលើផ្លូវឬចិញ្ជើមផ្លូវដែលអាចនាំឱ្យមានកាតជន់លិចភូមិឋានដោយអន្លើៗផងដែរ។

សូមបញ្ជាក់ថា ផ្លូវក្រាលគ្រួសក្រហមដែលកំពុងដំណើរការសាងសង់នេះមានប្រវែង៩,៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលលាតន្ធឹងលើភូមិចំនួន៥ ហើយប្រើប្រាស់ថវិកាអស់ ៣៦៣, ៨០០, ៦០០ រៀលគត់ ជាថវិកាមូលនិធិឃុំឆ្នាំ ២០២៤។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains