Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ អញ្ជើញប្រកាសប្រគល់តំណែងកិត្តិយសថ្នាក់ដឹកនាំធុរកិច្ចនៃក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក នៅអគារសាលប្រជុំវេលស៍ស៊បសាខាខេត្តកំពង់ធំ

ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ អញ្ជើញប្រកាសប្រគល់តំណែងកិត្តិយសថ្នាក់ដឹកនាំធុរកិច្ចនៃក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក នៅអគារសាលប្រជុំវេលស៍ស៊បសាខាខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ អ្នកស្ថាបនិក និងជានាយកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់តំណែងកិត្តិយសថ្នាក់ដឹកនាំធុរកិច្ចនៃក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក។ ពិធីនេះបានប្រារព្ធឡើងយ៉ាងអធិកអធម នៅអគារសាលប្រជុំវេលស៍ស៊បសាខាខេត្តកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមសមាជិកក្រុមហ៊ុន ជាម្ចាស់អាជីវកម្ម ជាង២០០នាក់ មកពី២៥រាជធានី/ខេត្ត។

នៅក្នុងឱកាសនេះផងដែរឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ បានបង្ហាញពីរគោលបំណងសំខាន់ៗ ក្នុងកម្មវិធីប្រកាសប្រគល់តំណែងកិត្តិយសនិងសិក្ខាសាលា(ឱកាសការងារនិងមុខរបរ)មានដូចជា÷១- រួមចំណែកបង្កើតការងារនិងមុខរបរជូនបងប្អូនប្រជាពលរដ្ឋ។ ២- ដើម្បីផ្ដល់ឱកាសជូនបងប្អូនដែលមិនមានទុនច្រើន តែចង់ចាប់ផ្ដើមអាជីវកម្ម អាចចាប់ផ្ដើមអាជីវកម្មក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក។ ៣- រួមចំណែកកំណែទម្រង់ការធ្វើអាជីវកម្មអនឡាញ ឱ្យមានក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់។ ៤- រួមចំណែកជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយកចិត្តទុកដាក់លើការងារនិងមុខរបរ ជាពិសេស ការប្រកបអាជីវកម្មដោយភាពឈ្លាសវៃ ដើម្បីលើកកម្ពស់ជីវភាពឱ្យបានល្អប្រសើរ។ ៥- អបអរសាទរ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំធុរកិច្ច សមាជិក សមាជិកា ដែលខិតខំប្រឹងប្រែងទទួលបានភាពរីកចម្រើន។

ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ នាយកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក បានបញ្ជាក់ថាវេលស៍ណាណូតិច មាន៣ប្រភេទគឺ (ប្រភេទគ្រាប់ ប្រភេទម្សៅ និងប្រភេទទឹក)ក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក បានចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្មថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ដោយស្ថាបនិកឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ នាយកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក មានផលិតផលគោល៣ផ្នែកមាន÷ ១- ផលិតផលថែទាំសុខភាព២- ផលិតផលប្រើប្រាស់និងគ្រឿងសម្អាង៣- ជីកសិកម្ម សម្រាប់ប្រើលើដំណាំគ្រប់ប្រភេទ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរកប្រាក់ចំណូលបង្កើនជីវភាពគ្រួសារបានធូរធារនាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា ក្រោយពីស្ដាប់វាគ្មិនដែលមានជំនាញបង្ហាញពីបទពិសោធន៍ចប់សព្វគ្រប់រួចមក ក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក ក៏បានប្រគល់ប័ណ្ណសរសើរដល់អ្នកចូលរួមនៅក្នុងកម្មវិធីប្រកាសប្រគល់តំណែងកិត្តិយសថ្នាក់ដឹកនាំធុរកិច្ចវេលស៍ស៊បសាខាខេត្តកំពង់ធំនេះផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains