Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អាជ្ញាធរខេត្តកំពង់ធំដាក់បទបញ្ជាដល់កម្លាំងទីបញ្ជការស្រាលត្រូវតែបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យបានជាដាច់ខាតដោយមិនមានការលើកលែង

អាជ្ញាធរខេត្តកំពង់ធំដាក់បទបញ្ជាដល់កម្លាំងទីបញ្ជការស្រាលត្រូវតែបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យបានជាដាច់ខាតដោយមិនមានការលើកលែង

(កំពង់ធំ)៖លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំដាក់បទបញ្ជាដល់កម្លាំងទីបញ្ជការស្រាលប្រចាំ ឃុំផាត់សណ្តាយ និងឃុំពាមបាងត្រូវតែបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យបានជាដាច់ខាតដោយមិនមានការលើកលែង ។

លោក អ៊ុង វុទ្ធី បានថ្លែងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីជលផលនិងផ្សព្វផ្សាយផែនការរបស់យោធភូមិភាគទី៤ ស្តីពីការប្រើប្រាស់កម្លាំងកងទព័បង្រ្កាបបទល្មើសនេសាទដល់កម្លាំងទីបញ្ជការស្រាលប្រចាំឃុំផាត់សណ្តាយ និងឃុំពាមបាង ថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ក្នុងសម្មភាពផ្សព្វផ្សាយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ សហគមន៏នេសាទ និង ប្រជាពលរដ្ឋជាច្រើន។

លោកបានលើកឡើងថាការចុះមកអប់រំផ្សព្វផ្សាយផ្សាយអំពីច្បាប់ស្ដីពីជលផល សកម្មភាពសហគម៍នេសាទ គឺគោលបំណងចង់ឱ្យប្រជាពលរដ្ឋ និងប្រជានេសាទឱ្យយល់កាន់តែច្បាស់អំពីច្បាប់ស្តីពីវិស័យជលផលនិងរួមគ្នាអនុវត្តន៍ឱ្យមានប្រសិទ្ធភាពគឺសំដៅរួមគ្នាចូលរួមគ្នាការពារនូវធនធានផល ធនធានមច្ឆាជាតិឱ្យបាន គង់វង្ស។

លោកបានបញ្ជាក់ថាតាមរយៈនៃការផ្សព្វផ្សាយនេះប្រជាពលរដ្ឋក៏ដូច ប្រជាសហគមន៍បានដឹង និងយល់នៅច្បាប់និងបានរួមគ្នាគោរពច្បាប់រួមគ្នាទប់ស្កាត់រាល់បទល្មើសនេសាទនៅតាមមូលដ្ឋាន និងដែននេសាទរបស់ខ្លួនពិសេសគ្រប់សកម្មភាពបទល្មើសនេសាទខុសច្បាប់ត្រូវបានហាមឃាត់និងចូលរួមគោរពច្បាប់ទាំងអស់គ្នា ហើយការអនុវត្តបង្ក្រាបបទល្មើសនេសាទចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ ។

ក្នុងសកម្មភាពផ្សព្វផ្សាយលោក អ៊ុង វុទ្ធី បាននាំយកថវិកា ប្រេងសាំង និងគ្រឿងឧបភោគបរិភោគដល់កម្លាំងទីបញ្ជការស្រាលទាំងពីរ ជាអំណោយរបស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយមួយកន្លែងទទួលបានថវិកាមួយចំនួន ប្រេងសាំង ១២ កាន ភេជ្ជៈ ៥ កេះ ទឹកសុទ្ធ៥ កេះ  អង្ករ ២ បេ ( ១០០ គីឡូក្រាម ) មីជាតិ៤កេះ  ទឹកត្រី ២ យួរទឹកស៊ីអ៊ីវ២ យួរ ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains