Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំកម្មវីធីព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំ ឆ្នាំ២០២៥ នៅសួនស្ទឹងសែន


អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំកម្មវីធីព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំ ឆ្នាំ២០២៥ នៅសួនស្ទឹងសែន

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការសង្ក្រាន ដើម្បីពិភាក្សាការងារត្រៀមរៀបចំកម្មវីធីព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំ ឆ្នាំ២០២៥ កម្មវិធីនេះប្រារព្ធធ្វើនៅសួនស្ទឹងសែន ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅសួនស្ទឹងសែន ។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា កិច្ចការទាំងនេះ យើងធ្លាប់ធ្វើ ព្រមទាំងមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ក្រោមបរិយាកាសសប្បាយរីករាយ និងមានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផង។

ឯកឧត្តម បានបញ្ជាក់ទៀតថា ការរៀបចំសង្ក្រានកំពង់ធំនេះ ក្នុងគោលបំណងដើម្បីជួបជុំគ្នា នាឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ព្រមទាំងបង្ហាញពីកត្តាសុខសន្តិភាពប្រទេសជាតិ ក៏ដូចជាបង្កើតភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្តនៅខេត្តកំពង់ធំ និងធ្វើការស្វែងយល់ អំពីភាពសក្តានុពលនៅខេត្តកំពង់ធំផងដែរ ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការរៀបចំសង្ក្រានកំពង់ធំឆ្នាំនេះ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពី ព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា មាន ១៣ទីតាំង ហើយពិធីបើកព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំឆ្នាំ២០២៥នេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។ អត្ថបទរដ្ឋបាលខេត្ត-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains