Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង ដាក់ទិសដៅ ០៥ ចំណុច ដល់មន្ត្រីនគរបាលចំណុះឲ្យផែន យកទៅអនុវត្តបន្ត ឲ្យទទួលប្រសិទ្ធភាពខ្ពស់

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង ដាក់ទិសដៅ ០៥ ចំណុច ដល់មន្ត្រីនគរបាលចំណុះឲ្យផែន យកទៅអនុវត្តបន្ត ឲ្យទទួលប្រសិទ្ធភាពខ្ពស់

នៅព្រឹកថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារសេនាធិការ និងលោកឧត្តមសេនីយ៍ត្រី ឯក វរ: ស្នងការរង ដឹកនាំការិ. បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ផែនការងារសេនាធិការ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

បន្ទាប់ពីលោកវ-ឯក ហួត សារ៉ាវុធ នាយការិ
យាល័យសរុបផែនការ បានអានរបាយការណ៍ បូកសរុបលទ្ធផលការងារ និងការចូលបទអន្តរាគមន៍ចប់ លោក ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារសេនាធិការ មានមតិសំណេះ
សំណាល ដោយថ្លែងថា ដោយអនុវត្តតាមគោលការណ៍
ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បានដឹកនាំបងប្អូនកិច្ចប្រជុំ បូកសរុបលទ្ធផលនេះ គឺដើម្បីត្រួតពិនិត្យលើភារកិច្ច ដែលបានអនុវត្តនាពេលកន្លងមក ក្នុងដកបទពិសោធន៍ សម្រាប់អនុវត្តបន្ត ឈានទៅសម្រេចបានទទួលជោគជ័យ បន្ថែមទៀត ។

ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងបានដាក់ទិសដៅការងារ ដល់ថ្នាក់ដឹកនាំការិយាល័យជំនាញ និងអធិការរងក្រុង-ស្រុកទាំង ០៩ អោយកទៅអនុវត្ត ដើម្បីសម្រេចបានផ្លែផ្កា ស្នាដៃបន្ថែមទៀត:

១-ត្រូវពង្រឹងបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ,
– អំពីសីលធម៌ សំដីសំដៅទន់ភ្លន់ សុភាពរាបសា និងទំនាក់ទំនងល្អរវាងគ្នា និងគ្នា ក្នុងអង្គភាព និងក្រៅអង្គភាព
– ត្រូវរៀបចំខ្លួន ក្នុងនាមជាកងកម្លាំង មានគ្រងឯកសណ្ឋានត្រូវ ក្នុងម៉ោងធ្វើការ សាកសមជាមន្ត្រីនគរបាលជាតិ
– ត្រូវពិនិត្យមើលវត្តមាន និងម៉ោងធ្វើការកម្លាំង អោយបានត្រឹមត្រូវក្នុងការឈប់សម្រាក និងតាមកាលកំណត់
– ត្រូវចេះថែទាំសុខភាព និងអនាម័យអោយបានត្រឹមត្រូវ

២-ត្រូវពង្រឹងការងារជំនាញ ដោយ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាព

៣-យកចិត្តទុកដាក់របៀបរបបការងាររដ្ឋបាល : .ព្រមទាំពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សា រយៈវែង និងខ្លី រួមផ្សំស្រាវជ្រាវតាមបណ្ដាញសង្គមឌីជីថល.។
.ពង្រឹងការទំនាក់ទំនង កិច្ចសហការល្អ ជាមួយមន្ត្រីរាជការ និងមហាជនជុំវិញខេត្ត ។

៤-ធ្វើការគ្រប់គ្រងឯកសារ និងរូបភាព ជាប្រចាំ ក្នុអង្គភាព
ពិសេសចងក្រង អំពីសមិទ្ធផល ស្នាដៃ ដែលថ្នាក់ដឹកនាំ កងកម្លាំង ក្នុងអង្គភាព សម្រេចបាននាពេលកន្លងមក ។

៥- ត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ជួយគ្នា ទៅវិញ ទៅមក ក្នុងគ្រាជួបទុក្ខលំបាក ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains