Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត  និងឯកឧត្តម នួន ផារ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត  និងឯកឧត្តម នួន ផារ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦

(កំពង់ធំ)÷ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍
ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម
នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំំពង់ធំ
បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត
កាលព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ដែលអង្គភាពសម្រេចបាន ក្នុងរយៈពេល ០១ឆ្នាំ កន្លងមក  ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលរយៈពេលកន្លងមក បងប្អូនយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តសម្រេចបានលទ្ធផលជាបន្តបន្ទាប់ ធានាថែរក្សាបានសន្តិសុខ
សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

ក្នុងពិធីនោះ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវទិសដៅ ៤ ចំណុច ដល់កងកម្លាំងអនុវត្តបន្ត រួមមាន ៖  
១.សូមឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹង
លើការគ្រប់គ្រងប្រជាជន ចំណូលស្រុក ក្នុងភូមិសាស្រ្តរបស់ខ្លួន ឱ្យបានច្បាស់លាស់ បង្កើនការល្បាតជាប្រចាំ
តាមដានសភាពការណ៏ ថ្មីៗ និងត្រួតពិនិត្យការបង្ហោះដ្រូនផងដែរ បើមានករណីសង្ស័យត្រូវរាយការណ៍ មកសមត្ថកិច្ចជំនាញ ដើម្បីចាត់វិធានការ បង្ក្រាបបានទាន់ពេលវេលា ។

២.បង្កើនការយកចិត្តទុកដាក់ ការងារបង្ក្រាបបទល្មើសល្បែងគ្រប់ប្រភេទ ជាពិសេស ករណីបទល្មើស SCAM ONLINE (ស្កែមអនឡាញ) ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ មិនត្រូវអនុញ្ញាតឱ្យមានវត្តមាន ក្នុងខេត្តកំពង់ធំ យើងឡើយ ។

៣-ការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងគ្រោះផ្សេងៗ យើងត្រូវមានវិធានការជាក់លាក់ សំដៅ បង្ការ ទប់ស្កាត់ កាត់បន្ថយឱ្យនៅទាបបំផុត នាពេលខាងមុខ(.បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក,.បញ្ហាគ្រោះថ្នាក់ដោយសារការលង់ទឹក នៅរដូវវស្សា,.ករណីក្មេងទំនើង មួយរយៈនេះ មានការថយចុះគួរឱ្យកត់សម្គាល់,.បញ្ហាជនអនាថា ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច,.ករណីបទល្មើសគ្រឿងញៀន) ។

៤-ចំពោះការងារផ្ដល់សេវាសាធារណៈ .ការធ្វើអត្តសញ្ញាណប័ណ្ណ .ការធ្វើសៀវភៅគ្រួសារ .សៀវភៅស្នាក់នៅ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលរយៈពេលកន្លងមក បងប្អូនមានស្នាដៃ គុណបំណាច់ ពលិកម្ម លះបង់កម្លាំងកាយ កម្លាំងចិត្ត សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងបេសកកម្ម ការពារ ថែរក្សា សន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសប្រទេសជាតិ ប្រារព្វពិធីសំខាន់ៗ ធានាបានសុខសុវត្ថិភាពល្អប្រសើរ គួរជាទីមោទនៈ ។

ដើម្បីធានាបាននូវសន្តិភាព នាពេលបច្ចុប្បន្ន និងអនាគត ឯកឧត្តម បានមានប្រសាសន៍ បូកសរុប ផ្ដាំផ្ញើ÷

ទី១-ត្រូវការពារខឿនសន្តិសុខជាតិ ដោយត្រូវផ្អែកលើផែនការយុត្តិសាស្រ្តច្បាស់លាស់
ទី២-ត្រូវជម្រុញ ក្នុងការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ទី៣-ការបង្រ្កាបក្មេងទំនើង ត្រូវមានវិធានការបង្រ្កាបឱ្យបានច្បាស់លាស់ ដោយមិនត្រូវបណ្តោយក្រុមនេះ
បង្កភាពអាណាធិបតេយ្យ ការអុកឡុកដល់សហគមន៍ របស់យើងឡើយ ទី៤-សូមឱ្យកម្លាំងរបស់យើង ត្រូវមានការសាមគ្គីគ្នា ជាធ្លុងមួយ ដើម្បីបម្រើអង្គភាពរបស់យើងឱ្យកាន់រីកចម្រើន ទី៥-ត្រូវយកចិត្តទុកដាក់ លើជនភៀសសឹក ទី៦-ចំពោះបញ្ហាដ្រូន បន្ទាប់ពីមានសារាចរណ៍ណែនាំ អំពីការប្រើប្រាស់ ក្នុងភូមិសាស្រ្តខេត្ត ត្រូវបន្តតាមដានមុខសញ្ញាណាដែលតែតែងបង្ហោះ ត្រូវបង្រ្កាបឱ្យបានទាន់ពេលវេលា ដើម្បីធានា ដល់សន្តិសុខសង្គម របស់យើង ។

ចុងក្រោយ ឯកឧត្តម អគ្គស្នងការរង បានឧបត្ថម្ភ ÷ .ថវិកាចំនួន ៥,០០០,០០០រៀល , .ប្រេងឥន្ទនៈចំនួន ៥០០លីត្រ, .ឧបករណ៍សម្រាប់តេស្តគ្រឿងញៀន ចំនួន ៣០០ដើម ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV