Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំព្រោជ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការដើម្បីអភិវឌ្ឍមូលដ្ឋាន

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំព្រោជ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការដើម្បីអភិវឌ្ឍមូលដ្ឋាន

(កំពង់ធំ)÷ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសំព្រោជកាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមបានបញ្ជាក់ថា វេទិកាថ្ងៃនេះ ពិតជាមានអត្ថប្រយោជន៍ក្រៃលែងដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននិងពុកម៉ែបងប្អូនប្រជាពលរដ្ឋបានជួបជជែកពិភាក្សាគ្នាផ្ទាល់និងបានស្តាប់នូវកង្វល់ សំណូមពរនិងតម្រូវការជាក់ស្ដែងដែលបានកើតមានឡើងលើពុកម៉ែបងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមសន្យានឹងខិតខំដោះស្រាយនិងឆ្លើយតបតាមស្ថានភាពជាក់ស្ដែងនិងពេលវេលាជាក់លាក់ណាមួយ ហើយក្រុមការងារនឹងជីកប្រឡាយមេមួយខ្សែកាត់ឃុំទ្រា កំពង់ចិនត្បូង និងឃុំសំព្រោជ ដើម្បីឆ្លើយតបនិងស្រោចស្រពស្រែស្រូវរបស់កសិករនិងរំដោះទឹកជំនន់ស្ទឹងស្ទោងផងដែរ និងផ្លូវបេតុងជាច្រើនគីឡូម៉ែត្រថែមទៀតនៅឆ្នាំ២០២៦ខាងមុខ។

ជាមួយគ្នានេះឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលនៅជាប់នឹងគម្រោងសាងសង់ប្រព័ន្ធប្រឡាយមេថ្មី សូមចូលរួមបរិច្ចាគទាំងអស់គ្នាដើម្បទទួលបានប្រឡាយសម្រាប់បញ្ជូននិងរំដោះទឹកជាប្រយោជន៍រួមទាំងអស់គ្នា។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងឃុំសំព្រោជត្រូវប្រើប្រាស់និងគ្រប់គ្រងបញ្ឈប់ការរំលោភបំពានដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនឬកម្មសិទ្ធិផ្ទាល់ខ្លួនដែលបាត់បង់ប្រយោជន៍រួមរបស់សាធារណជននិងប្រជាពលរដ្ឋហើយធ្វើឱ្យមាននូវអំពើអាណាធិបតេយ្យផងដែរ។

លើសពីនេះលោកបានជំរុញ និងលើកទឹកចិត្តដល់អាណាព្យាបាលជួយជំរុញឱ្យកូនចៅខិតខំសិក្សារៀនសូត្រឱ្យអស់លទ្ធភាពជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាងមូលធនមនុស្ស។

លោកសាយ គឹមឡម  អំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស គ្រូបង្រៀននិងគ្រប់ភាគីពាក់ព័ន្ធជាពិសេសកងកម្លាំងទាំងបីនិងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាបង្ក្រាបក្មេងទំនើងឱ្យខាងតែបានដើម្បីរក្សាបាននូវសុវត្ថិភាពនិងវប្បធម៌ដ៏ល្អផូរផង់របស់ព្រះរាជាណាចក្រកម្ពជា ជាពិសេសអនុវត្តតាមបទបញ្ជានិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជាហើយត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិព្រៃលិចទឹកនិងជីវចម្រុះព្រមទាំងដីអភិរក្សតំបន់បីឱ្យបានទុកជាកេរ្តិ៍ដំណែលដល់កូនចៅយើងជំនាន់ក្រោយគ្រប់ៗគ្នា។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun