លោកអភិបាលស្រុកបារាយណ៍ បានដឹកនាំកម្លាំងចម្រុះ ចុះពន្លត់អគ្គីភ័យដែលឆាប់ឆេះផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យឆេះផ្ទះចំនួន២ខ្នង ប៉ះពាល់ចំនួន០១ខ្នង
(កំពង់ធំ)÷ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង២០និង៣០នាទី នៅភូមិក្តាមហា ឃុំឈូកខ្សាច់ ស្រុក បារាយណ៍ ខេត្តកំពង់ធំ មានករណីអគ្គីភ័យកើតឡើងបណ្តាលឱ្យឆេះផ្ទះចំនួន២ខ្នង ប៉ះពាល់ចំនួន០១ខ្នង និងបណ្តាលឱ្យរបួសធ្ងន់មនុស្សប្រុស០១នាក់ ស្រី០១នាក់ របួសស្រាលមនុស្សស្រី០១នាក់។
ប្រភពពីសមត្ថកិច្ចរបស់លោក សួង ថេត អធិការស្រុកបារាយណ៍បានឱ្យដឹងថា អគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងក្នុងនោះម្ចាស់រួមមាន÷ ១.ម្ចាស់ផ្ទះទី១ ឈ្មោះ រុិត ហ៊ុយ ភេទប្រុស អាយុ៦០ ឆ្នាំ (របួសធ្ងន់) ប្រពន្ធឈ្មោះ ស៊ុន គឹមស្រេង ភេទស្រីអាយុ៥៨ (របួសស្រាល) ឆេះខូចខាតផ្ទះចំនួន១ខ្នង ផ្ទះឈើលើក្រោមថ្មប្រក់ក្បឿងទំហំ៩ម៉ែត្រ x១១ម៉ែត្រ ខូចខាតសម្ភារមានរួម(ខ្សែកផ្លាកទីន តម្លៃ៦លានរៀល និងលុយ២លានរៀល ហើយចៅស្រីឈ្មោះ ឡា សុកញ្ញា ភេទស្រី អាយុ៤ឆ្នាំ របួសធ្ងន់។ ២.ម្ចាស់ផ្ទះទី២ ឈ្មោះ អ៊ុច ខំ ភេទប្រុស អាយុ៦៦ឆ្នាំ ប្រពន្ធឈ្មោះ អុំ ហី អាយុ៦៧ឆ្នាំ ឆេះខូចខាតផ្ទះ១ខ្នង ឈើលើ ក្រោមថ្មប្រក់ក្បឿងទំហំ៦ម៉ែត្រ x ៨ម៉ែត្រ ខូចខាតសម្ភាររួមមាន(លុយ៣ពាន់ដល្លាររដ្ឋអាមេរិក ម៉ូតូវីវ៉ា១គ្រឿង និងអីវ៉ាន់ចាប់ហួយលក់ឆេះទាំងអស់។ ៣.ផ្ទះប្រជាពលរដ្ឋនៅជិតរងប៉ះពាល់ផ្ទះទំហំ៩ម៉ែត្រ x១៣ម៉ែត្រ ឈ្មោះ ជូ ឃ្លី ភេទប្រុស អាយុ៦៤ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុំ មុិក អាយុ៥៤ឆ្នាំ។
លោក ឃន ចានថៃ អភិបាលស្រុកបារាយណ៍ និងលោកអធិការ ក្នុងនោះកម្លាំងដែលចូលរួមសរុបរួមមាន÷កម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំនួន៦៣នាក់កម្លាំងអធិការស្រុកសន្ទុកចំនួន១៥នាក់ កម្លាំងអធិការស្រុកតាំងគោកចំនួន១០នាក់ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋឃុំឈូកខ្សាច់ចំនួន២៥០នាក់។ រយៈពេលកម្លាំងអន្តរគមន៍មកដល់ម៉ោង២០:៤៨នាទី និងគ្រប់គ្រងអគ្គីភ័យឆាបឆេះបាន១០០% នៅម៉ោង២២:០០នាទីដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះចំនួន៣គ្រឿងមាន÷ រថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះរបស់អង្គភាពអធិការដ្ឋាននគរបាលស្រុកបារាយណ៍ចេញជួយអន្តរាគមន៍ចំនួន០២គ្រឿង ស្មើនឹង៦,៥ ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះរបស់អង្គភាពអធិការដ្ឋាននគរបាលស្រុកសន្ទុក០១គ្រឿនចេញជួយស្មើនឹង០៤ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះរបស់អង្គភាពអធិការដ្ឋាននគរបាលស្រុកតាំងគោក០១គ្រឿនចេញជួយស្មើនឹង០៤ ម៉ែត្រគូប។ មូលហេតុ កំពុងស្រាវជ្រាវ(អាចបណ្តាលមកពី ផ្ទុះសេខ្សែភ្លើង )។ អត្ថបទរដ្ឋបាលស្រុកបារាយណ៍-ពិនិត្យដោយអ៊ុមញឹប។




















![]()
