Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង បានលើកឡើងថា គម្រោងគ្រោះធម្មជាតិមូលនិធិឃុំ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់សុខុមាលភាពពលរដ្ឋក្នុងមូលដ្ឋាន

អភិបាលស្រុកស្ទោង បានលើកឡើងថា គម្រោងគ្រោះធម្មជាតិមូលនិធិឃុំ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់សុខុមាលភាពពលរដ្ឋក្នុងមូលដ្ឋាន

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង បានលើកឡើងថា គម្រោងគ្រោះធម្មជាតិ មូលនិធិឃុំគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់សុខុមាលភាពពលរដ្ឋក្នុងមូលដ្ឋានលោក សាយ គឹមឡម បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីភាពក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារជួបគ្រោះធម្មជាតិ និងងាយរងហានិភ័យនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។

លោកបានសង្កត់ធន់ថា ថ្វីដ្បិតជំនួយនិងអំណោយនៅពេលនេះគឺជាការជួយសង្គ្រោះ ផ្គត់ផ្គង់គ្រួសារបានមួយរយៈក៏ពិតមែន ប៉ុន្តែអំណោយគឺជាអាវុធមុខពីរដូច្នេះអាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ ផ្ដល់ជូនគ្រួសារជួបគ្រោះធម្មជាតិ ងាយរងហានិភ័យដោយភាពប្រាកដប្រជា និងច្បាស់លាស់បំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពឱ្យបានត្រូវគោលដៅ មានប្រសិទ្ធភាព ទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ។

ជាមួយគ្នានេះលោកក៏បានឱ្យអាជ្ញាធរឃុំ ត្រូវពិនិត្យលទ្ធភាពជាក់ស្ដែងបន្ថែមទៀត ក្នុងការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រដើម្បីឆ្លើយតបនឹងស្ថានភាពក៏ដូចជាសង្គ្រោះគ្រួសារដែលមានបញ្ហាពិតប្រាកដ និងចៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដែលនាំឱ្យខូចប្រយោជន៍ និងបាត់បង់ថវិកាជាតិហើយពុំបានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង ពលរដ្ឋថែមទៀត។

លើសពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់អាជ្ញាធរឃុំបន្ទាយស្ទោង ត្រូវធ្វើការបើកផ្លូវ និងប្រព័ន្ធធារាសាស្ត្រស្រោចស្រពបន្ថែមឱ្យបានធំទូលាយដើម្បីគុណភាពសំណង់ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុក៏ដូចជារក្សាសុវត្ថិភាពនៅលើដងផ្លូវ និងងាយស្រួលស្រោចស្រពស្រែកសិករក៏ដូចជាបញ្ជៀសគ្រោះទឹកជំនន់ជាយថាហេតុបានប្រកបដោយប្រសិទ្ធភាព។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ ផ្លូវគមនាគមន៍ ខ្វាត់ខ្វែងក្នុងមូលដ្ឋានដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍស្រុកស្ទោង ក៏ដូចជាបញ្ជៀសគ្រោះទឹកជំនន់ និងស្រោចស្រប់ស្រូវបានយ៉ាងមានប្រសិទ្ធភាពបំផុត។

សូមបញ្ជាក់ថា គ្រួសារដែលជួបគ្រោះធម្មជាតិនៅក្នុងឱកាសនេះមានចំនួន ៨១គ្រួសារ ហើយក្នុង១គ្រួសារៗ ទទួលបាននូវ÷ អង្ករ១បេ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងទឹកស៊ីវ១យួរផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង ពិនិត្យដោយលោក ធូ កែមុន្នី

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV