Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ លោកពលបាលទោ ហួត គឹមឈី ជាវរៈកងទ័ពឈរជើងនៅតំបន់ថ្មដូន ប្រាសាទតាក្របី ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ (រងរបួស) ពេលត្រឡប់មកពីសមរភូមិ ទៅលេងគ្រួសារ ស្ថិតនៅឃុំស្រើង

ឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ លោកពលបាលទោ ហួត គឹមឈី ជាវរៈកងទ័ពឈរជើងនៅតំបន់ថ្មដូន ប្រាសាទតាក្របី ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ (រងរបួស) ពេលត្រឡប់មកពីសមរភូមិ ទៅលេងគ្រួសារ ស្ថិតនៅឃុំស្រើង

(កំពង់ធំ)៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី បានអញ្ជើញចុះសួរសុខទុក្ខលោកពលបាលទោ ហួត គឹមឈី ជាវរៈកងទ័ពឈរជើងនៅតំបន់ថ្មដូន ប្រាសាទតាក្របី ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ (រងរបួស) ពេលត្រឡប់មកពីសមរភូមិ ទៅលេងគ្រួសារ ស្ថិតនៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានជូនពរដល់ លោកពលបាលទោ ហួត គឹមឈី ជាវរៈកងទ័ពឈរជើងនៅតំបន់ថ្មដូន ប្រាសាទតាក្របី ឆាប់ជាសះស្បើយ និងជូនពរសូមឱ្យមានសុខភាពល្អកម្លាំងខ្លាំងខ្លារ ដើម្បីការពារមាតុភូមិ ប្រទេសជាតិរបស់យើង។ លោកក៏បានតស៊ូជាច្រើនឆ្នាំមកហើយក្នុងការការពារប្រទេសជាតិ ការពារទឹកដីកុំឱ្យចោរសៀមមកឈ្លានពាន និងធ្វើបាបវីរៈកងទ័ពយើងបន្តទៀត ហើយវីរៈកងទ័ពយើងបានលះបង់ពេលវេលា កម្លាំងកាយចិត្តដើម្បីជួយទាំងយប់ទាំងថ្ងៃដើម្បីបម្រើជាតិមាតុភូមិឲ្យបានគង្វរនិងស្ថិតស្ថេរជារៀងរហូត។

ក្នុងនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បាននាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភ រួមមាន÷ អង្ករ២បាវទឹកស៊ីអ៊ីវ១យួ ទឹកត្រី១យួ មី២កេស ទឹកបរិសុទ្ធវីតាល់ ២កេ និងថវិកា៥០០.០០០រៀលផងដែរ។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ  ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV