Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមអភិបាលខេត្ត ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបន្តខិតខំចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឱ្យបានគង់វង្ស

ឯកឧត្តមអភិបាលខេត្ត ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបន្តខិតខំចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឱ្យបានគង់វង្ស

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបន្តខិតខំចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាត់ខេត្តកំពង់ធំ ឱ្យបានគង់វង្ស។

ឯកឧត្តម ថ្លែងបែបនេះនៅក្នុងកម្មវិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទៅក្នុងខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ។

លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានរាយការណ៍ពីទិសដៅអនុវត្តបន្តរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ បន្តការពង្រឹងការអនុវត្ត “ក្រមបរិស្ថាន ធនធានធម្មជាតិ និងយុទ្ធសាស្ត្រចត្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨មាន÷ ពង្រឹងការល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិឱ្យបានទាន់ពេលវេលា។ ធ្វើបច្ចុប្បន្នភាពទិន្នន័យការកាប់ទន្ទ្រានដីព្រៃ និងការចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរាយការណ៍ជូនតុលាការ អាជ្ញាធរខេត្ត និងក្រសួងបរិស្ថាន ដើម្បីស្នើការជួយធ្វើអន្តរាគមន៍។ ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ក្នុងការត្រួតពិនិត្យ និង ការផ្តល់យោបល់កែលម្អទីតាំងប្រភពបំពុល។ ផ្សព្វផ្សាយ និងជំរុញម្ចាស់គម្រោង ម្ចាស់អាជីវកម្ម ឱ្យចូលរួមធ្វើកិច្ចសន្យាការពារបរិស្ថាន។ ផ្សព្វផ្សាយក្រមបរិស្ថាន និងធនធានធម្មជាតិ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងព័ត៌មានបរិស្ថាន ដល់សាធារណៈជនក្នុងខេត្តកំពង់ធំ។ ជំរុញធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការលើកទឹកចិត្តនីតិបុគ្គល រូបវន្តបុគ្គល ក្នុងការប្រត្តិបត្តិមេត្រីភាពបរិស្ថាន។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ការលើកកម្ពស់ការវិនិយោគបៃតង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធថាមពលស្អាត ផលិតកម្មឆ្លាតវៃ ការដឹកជញ្ជូនបៃតង ការគ្រប់គ្រងសំណល់រឹង រាវ ប្លាស្ទិក និងសំណល់មានការគ្រោះថ្នាក់ ការគ្រប់គ្រងគុណភាពខ្យល់ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការពង្រីកគម្រប បៃតង និងគាំទ្រសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។ ពង្រឹងក្របខ័ណ្ឌគតិយុត្ត និងគោលនយោបាយពាក់ព័ន្ធនឹងបរិស្ថាន ទឹក ដី ខ្យល់ ជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ និងការទូតបៃតង។ អភិវឌ្ឍស្ថាប័ន បង្កើនសមត្ថភាពមន្ត្រីជំនាញ និងចំណេះដឹងបច្ចេកទេស ព្រមទាំងនវានុវត្តន៍លើផ្នែកបរិស្ថាន។ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តចក្រា ត្រូវបានរចនាជារូបរង្វង់ ដែលមាន យុទ្ធសាស្ត្រស្នូលចំនួន៣មុំ ធ្វើជាកម្លាំងចលករ÷ ១.ការពង្រឹងគោលនយោបាយ ២.ការកសាងរដ្ឋបាលឌីជីថល និង៣.ការពង្រីកការផ្សព្វផ្សាយ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្ដល់អនុសាសន៍ដើម្បីធ្វើការកែលម្អ និងបង្កើនប្រសិទ្ធភាពការងាររបស់មន្ទីរបរិស្ថាននៅក្នុងឆ្នាំ២០២៦ ត្រូវយកចិត្តទុកដាក់ប្រត្តិបត្តិនូវចំណុចសំខាន់ៗ រួមមាន៖ បង្កើតគំនិតថ្មីក្នុងការគ្រប់គ្រងប្រព័ន្ធការងារប្រកបដោយកិច្ចសហការ និងគុណភាពខ្ពស់។ បង្កើនការផ្សព្វផ្សាយពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ជីវភាពរស់នៅរបស់ សហគមន៍ ទេសភាពនៅតាមតំបន់ការពារធម្មជាតិ សកម្មភាពមេត្រីភាពបរិស្ថាន និងព័ត៌មានបរិស្ថាន ឱ្យបានកាន់តែច្រើន ដើម្បីបញ្ញាចំណេះដឹងវិស័យបរិស្ថាន ឱ្យបានទូលំទូលាយដល់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាន់ថ្នាក់។ ជំរុញលើកទឹកចិត្តឱ្យមានប្រតិបត្តិករមេត្រីបរិស្ថានឱ្យ បានច្រើនតាមរយៈផ្តល់ការលើកទឹកចិត្ត។ បង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ដើម្បីសម្រេចបានភាពស្អាត ភាពបៃតង និងចីរភាពព្រមគ្នា ដែលជាគោលបំណងចម្បងរបស់ក្រសួងបរិស្ថាន ដូចដែលបានចែងនៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន។ ជំរុញការរៀបចំធ្វើបច្ចុប្បន្នភាព និងរក្សាទុកទិន្នន័យព័ត៌មានភូមិសាស្ត្រ ដើម្បីចែករំលែក ទិន្នន័យទាក់ទងនឹងធនធានព្រៃឈើ ធនធានជលផល ការប្រើដីនិងគម្របព្រៃ ការស្តារព្រៃឈើ កសិរុក្ខកម្ម ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធនធានធម្មជាតិភូមិសាស្ត្រខេត្តកំពង់ធំ ដល់អ្នកពាក់ព័ន្ធ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV