Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ វាយកំទេចឡធ្យូងខុសច្បាប់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ វាយកំទេចឡធ្យូងខុសច្បាប់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងការដឹកនាំ ណែនាំដោយផ្ទាល់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្ដីពីវិធានការមុឺងម៉ាត់ ក្នុងការការពារធនធានធម្មជាតិ ។ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក​ទី​ ថាវី​ អភិបាល​រង​ស្រុក​សណ្តាន់​ បានដឹកនាំកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ ដែលមានមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ទៅវាយកំទេចឡធ្យូងខុសច្បាប់ នៅឃុំមានរិទ្ធ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ សកម្មភាពលួចកាប់បំផ្លាញព្រៃឈើ ដើម្បីយកមកដុតធ្វើធ្យូងធ្វេីអាជីវកម្មនៅតែមានកើតឡើង នៅតំបន់មួយចំនួនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ បេីទោះបីកន្លងមកសមត្ថកិច្ចជំនាញ និងកងកម្លាំងចម្រុះការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានធ្វើការណែនាំ និងមានកិច្ចសន្យារួចហើយក៏ដោយក្តី តែក្រុមជនល្មើសមួយចំនួននៅតែបំពានធ្វើសកម្មភាពដោយខុសច្បាប់ ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងចម្រុះ បានវាយបំផ្លាញចោលឡដុតធ្យូងខុសច្បាប់ចំនួនពីរទីតាំង ដែល​មាន​ចំនួន​ ៥​ ឡធ្យូង​ ស្ថិតនៅក្នុងឃុំមានរិទ្ធ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ដែលក្រុមជនល្មើសបានលួចកាប់ឈើចម្រុះ  ដើម្បីដុតធ្វើធ្យូង ក្នុងការធ្វើអាជីវកម្មខុសច្បាប់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបទមើលធនធានធម្មជាតិខេត្តកំពង់ធំ ។ បានប្រគល់ភារកិច្ចជូនអាជ្ញាធរដែនដីស្រុកសណ្ដាន់ និងមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ត្រូវរួមគ្នាជាមួយកងកម្លាំងចម្រុះការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ត្រូវបន្តធ្វើសកម្មភាពអប់រំ នឹងវាយកំទេចឡដុតធ្យូងខុសច្បាប់ ដែលនៅមានសេសសល់ឲ្យអស់ ដើម្បីកុំឲ្យពួកគាត់លួចកាប់ឈើមកដុតធ្វើធ្យូងលក់ជាអាជីវកម្មបន្តទៅទៀតបានជាដាច់ខាត ។ ជាមួយនោះដែរ ត្រូវរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងការថែរក្សាព្រៃឈើ ដែលជាធនធានធម្មជាតិ ឲ្យនៅគង់វង្ស ដើម្បីសង្គមជាតិយើងទាំងអស់គ្នា។ អត្ថបទតំបន់សឹករងកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV