Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន ចែកស្បៀង និងស្រូវពូជ របស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងក្រុងស្ទឹងសែន

ឯកឧត្តម នួន ផារ័ត្ន ចែកស្បៀង និងស្រូវពូជ របស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងក្រុងស្ទឹងសែន

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចែកស្បៀង ស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក ចំនួន ៤០៨គ្រួសារ និងក្រុងស្ទឹងសែនចំនួន ៩៧៤ គ្រួសារ ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម នួន ផារ័ត្ន បានគូសបញ្ជាក់ថា ចំពោះបញ្ហាទឹកជំនន់ទឹកភ្លៀង នៅរដូវវស្សាឆ្នាំ២០២៥ បានធ្វើឱ្យប៉ះពាល់លើផ្ទៃដីបង្កបង្កើនផលស្រូវ ប៉ះពាល់លើភូមិដ្ឋានប្រជាពលរដ្ឋ និងខ្នងផ្ទះជាច្រើនខ្នង។ ជាការឆ្លើយតបបានទាន់ពេលវេលា និងជាយន្តការអន្តរាគមន៍ឆាប់រហ័ស ក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យចុះតាមដានលើករណីគ្រោះទឹកជំនន់ឆ្នាំ២០២០៥នេះ បានរៀបចំក្រុមការងារអន្តរាគមន៍បន្ទាន់ ចុះដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយទឹកជំនន់ទឹកភ្លៀង បានទាន់ពេលវេលាក្នុងភូមិសាស្ត្រស្រុកសន្ទុក និងក្រុងស្ទឹងសែន ខេត្តកំពង់ធំទាំងមូល។

ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិត។ ណែនាំដល់កូនចៅ និងយុវជនចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ សូមរក្សាសុខភាពឱ្យបានល្អ ព្រោះរដូវនេះជារដូវរងារ ធ្វើឱ្យប៉ះពាល់ដល់សុខភាព ត្រូវតែបរិភោគចំណីអាហារមានអនាម័យបីប្រការគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការដាំដុះ ចិញ្ចឹមសត្វ និង ប្រកបមុខរបរផ្សេងៗទៀត ទើបឱ្យជីវភាពគ្រួសារមានលក្ខណៈបានល្អប្រសើរ។

សូមបញ្ជាក់ផងដែរថា អំណោយរបស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកសន្ទុកចំនួន ៤០៨ គ្រួសារ និងក្រុងស្ទឹងសែន ចំនួន ៩៧៤ គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ១បាវ ទឹកសុទ្ធ ១កេស មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ និងត្រីខ ១យួរ ផងដែរ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV