Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅស្រុកកំពង់ស្វាយនាំចេញគ្រាប់ស្វាយចន្ទីចំនួន១៦តោន ទៅសហគមន៍អឺរ៉ុបលើកដំបូងរបស់ក្រុមហ៊ុនមីរ៉ាត់អាគ្រីថិច ( MIRARTH Agri Tech)

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅស្រុកកំពង់ស្វាយនាំចេញគ្រាប់ស្វាយចន្ទីចំនួន១៦តោន ទៅសហគមន៍អឺរ៉ុបលើកដំបូងរបស់ក្រុមហ៊ុនមីរ៉ាត់អាគ្រីថិច ( MIRARTH Agri Tech)

(កំពង់ធំ)៖ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម សំហេង បូរ៉ា
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំបានអញ្ជើញជាគណអធិបតីក្នុងពិធីនាំចេញគ្រាប់ស្វាយចន្ទី១៦តោន ទៅសហគមន៍អឺរ៉ុបលើកដំបូងរបស់ក្រុមហ៊ុនមីរ៉ាត់អាគ្រីថិច (MIRARTH Agri Tech)នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម តូច ប៊ុនហួរ លើកឡើងថាខេត្តកំពង់ធំត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានារួមមានប្រទេសជប៉ុនផងដែរ។
ឯកឧត្តមបន្តថារាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងការកំណត់យកអាទិភាព គន្លឹះ៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងគោលដៅយុទ្ធសាស្ត្រជាក់លាក់។
ឯកឧត្តម បញ្ជាក់ថាដោយឃើញពីសក្តានុពលនៃផលិតផលស្វាយចន្ទី សម្តេចធិបតីអតីតនាយករដ្ឋមន្ត្រីបានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យធ្វើការដឹកនាំរៀបចំនិងដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទីផងដែរ ។
ឯកឧត្តម សំហេង បូរ៉ា បានលើកឡើងថាលោកពិតជាមានក្តីសោមនស្សរីករាយក្រៃលែងនិងសូមចូលរួមអបអរសាទរដល់ក្រុមហ៊ុន MIRARTH Agri Tech Co., Ltd. ក្នុងឱកាសនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់សហភាពអឺរ៉ុបជាលើកដំបូង។នេះមិនត្រឹមជាភាពជោគជ័យសម្រាប់តែក្រុមហ៊ុនទេគឺជាដំណាក់កាលដ៏សំខាន់ក្នុងដំណើរបេសកកម្មរបស់យើងក្នុងការនាំយកទំនិញ “Product of Cambodia ទៅកាន់ទីផ្សារអន្តរជាតិ ។
ឯកឧត្តម បន្តថាតាមរយៈការចូលរួមលើការងារនេះមួយរយៈកន្លងទៅលោកពិតជាទទួលស្គាល់ថាការនាំយកទំនិញចូលទៅកាន់ទីផ្សារអឺរ៉ុបពិតជាមានការលំបាកនិងតម្រូវឱ្យមានការអនុវត្តតាមច្បាប់ លក្ខខណ្ឌតម្រូវនិងស្តង់ដារខ្ពស់។ ដូច្នេះហើយការដែលក្រុមហ៊ុនMIRARTHសម្រេចបានការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយផ្ទាល់នេះបានសបញ្ជាក់ឱ្យឃើញថាក្រុមហ៊ុនរបស់កម្ពុជាមានលទ្ធភាពក្នុងការនាំចេញដោយផ្ទាល់ទៅទីផ្សារអឺរ៉ុប ។ឯកឧត្តម សង្ឃឹមថានឹងអាចជាការលើកទឹកចិត្តដល់ក្រុមហ៊ុនដទៃក្នុងការគិតគូរពិចារណាក្នុងការនាំចេញទៅកាន់ទីផ្សារដ៏សំខាន់នេះផងដែរ និងសូមជូនពរដល់ក្រុមហ៊ុន MIRARATH នៅតែបន្តទទួលបានជោគជ័យក្នុងការនាំយកទំនិញស្វាយចន្ទីកែឆ្នៃ និងទំនិញសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។
ឯកឧត្តម ញ៉ឹក បានខេង បញ្ជាក់ថាខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្រូវសរុបជាង២៨ម៉ឺនហិចតាដែលជាមធ្យមខេត្តអាច
ផលិតស្រូវប្រមាណ៩០ម៉ឺនតោន/ឆ្នាំដែលអាចបំពេញតម្រូវការស្បៀងបានគ្រប់គ្រាន់និងនៅសល់ស្រូវសម្រាប់នាំចេញប្រមាណ ៦០-៧០ម៉ឺនតោន ហើយខេត្តមានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន០៨ ក្នុងចំណោម ២៧ក្រុមហ៊ុន ដែលមានផ្ទៃដីកៅស៊ូដាំដុះសរុប ៥៣.៧៩២ហិចតារួមជាមួយកៅស៊ូគ្រួសារ ១២.៣៨៦ហិចតា ទទួលទិន្នផល ០១តោន/ហិចតាផងដែរ ដែលអាចស្រូបយកកម្លាំងពលកម្មពីតំបន់ផ្សេងៗបានប្រមាណជាង ១ម៉ឺននាក់ ។
ឯកឧត្តមបន្តថាក្រៅពីនេះខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជា ដំឡូងមីមានប្រមាណ ៥៣ពាន់ហិចតា ស្វាយកែវរមៀតមានប្រមាណ ៩ពាន់ហិចតា ម្រេច ១៤១ហិចតា តាង៉ែន ៧៥ហិចតា ដំណាំចន្ទីដាំដុះបាន ១៥២.៦១១ហិចតា ផ្ទៃដីប្រមូលផលសរុប ១៤៧.៧០០ហិចតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិចតាក្នុង១ឆ្នាំ និងបរិមាណផលសរុបជាង ២២ម៉ឺនតោន ស្មើនឹង ៣០% នៃក្របខណ្ឌទូទាំងប្រទេស ។ ជាមួយគ្នានេះខេត្តក៏មានរោងចក្រ និងសិប្បកម្មកែច្នៃស្វាយចន្ទីចំនួន១២កន្លែងដែលមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីឆៅបាន៧៨តោន/១ថ្ងៃ និងឃ្លាំងស្តុក ១១ឃ្លាំង ដែលមានលទ្ធភាពស្តុកបាន ១៨.១៩៥តោន/១ឆ្នាំ។
តាមការបញ្ជាក់ពីលោក ខេនថារ៉ូ តានីគូជិ (Kentaro Taniguchi) ប្រធានក្រុមហ៊ុនមីរ៉ាត់ (MIRARTH) ក្នុងពិធីនាំចេញគ្រាប់ស្វាយចន្ទីរទៅសហគមន៍អឺរ៉ុបលើកដំបូងមានចំនួន១៦តោន និងមានផែនការដឹកចេញស្វាយចន្ទីទៅអឺរ៉ុប ចំនួន ២៥០ តោន នៅក្នុងរដូវផ្ការីកឆ្នាំក្រោយ(ខែមីនាឆ្នាំ២០២៥)។
លោកបន្តថាការបើករោងចក្រនេះមានន័យថាអាចបង្កើតការងារថ្មីធ្វើឱ្យប្រជាជនមិនចាំបាច់ចេញទៅរកស៊ីនៅបរទេស ដោយមានតម្លៃបន្ថែមពីការប្រើប្រាស់សំបកស្វាយចន្ទីដែលអាចទាក់ទាញនូវការកើនឡើងនៃផលិតផលសាច់ដុំប្រទេស (GDP)។ក្រៅពីនេះស្រោមស្វាយចន្ទីក៏អាចផ្តល់ស្តុកឧបករណ៍ថាមពលសម្រាប់បម្លែងជាថាមពល ស្ងួត ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun