Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកស្នងការនគរបាលខេត្ត ថ្លែងកោតសរសើរ ដល់មន្ត្រីនគរបាលជំនាញ ដែលអនុវត្ត តួនាទី/ភារកិច្ច របស់ខ្លួន ធ្វើអោយបទល្មើសព្រហ្មទណ្ឌ ថយចុះគួរឱ្យកត់សម្គាល់

លោកស្នងការនគរបាលខេត្ត ថ្លែងកោតសរសើរ ដល់មន្ត្រីនគរបាលជំនាញ ដែលអនុវត្ត តួនាទី/ភារកិច្ច របស់ខ្លួន ធ្វើអោយបទល្មើសព្រហ្មទណ្ឌ ថយចុះគួរឱ្យកត់សម្គាល់

(កំពង់ធំ)÷ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ វិច្ឆិកា និងលើកទិសដៅសម្រាប់ខែធ្នូ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ ហេង សុផល មានប្រសាសន៍ សំណេះសំណាល ដោយថ្លែងថា កិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យ
លើភារកិច្ច ដែលអនុវត្ត រយៈពេលកន្លងមក ដកបទពិសោធន៍ សម្រាប់អនុវត្តបន្តឈានទៅសម្រេចបានជោគជ័យ បន្ថែមទៀត។

លោកឧត្តមសេនីយ៍ស្នងការនគរបាល មានប្រសាសន៍ បូកសរុប និងដាក់ដាក់ចេញជាទិសដៅ ដល់ថ្នាក់ដឹកនាំ តាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក÷ ១.ពង្រឹងការគ្រប់គ្រងបញ្ជា ការប្រមូលផ្តុំកងកម្លាំងក្រោមឱវាទ ត្រៀមលក្ខណៈរួចជាស្រេច រង់ចាំអនុវត្តគោលការណ៍ បទបញ្ជា ដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ២.ពង្រឹងរបៀបរបបការងារជំនាញ ជាពិសេសការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ សូមមន្ត្រីជំនាញ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់ការងារគ្រប់គ្រងបំរែបំរួលប្រជាពលរដ្ឋ (ចំណូល និងចំណាកស្រុក) ដែលស្នាក់នៅ ក្នុងមូលដ្ឋានរបស់ខ្លួន។ ៣.ការងារព្រហ្មទ័ណ្ឌ ប្រើប្រាស់វិធានការជំនាញ និងវិធានការរដ្ឋបាលសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងតាមមូលដ្ឋានរបស់ខ្លួន ធានា ថែរក្សាបាន សុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ៤.បង្កើនការងារ ផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព”ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ។ ៥.ការងារប្រឆាំងបទល្មើសគ្រឿងញៀន ជំរុញលើកទឹកចិត្ត ដល់កម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹម ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រឿងញៀន ឲ្យមានការថយចុះ ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

លោកស្នងការលើកឡើងអំពី  ស្នាដៃ គុណសម្បត្តិ នារយៈពេលកន្លងមក ដែលកងកម្លាំងគ្រប់លំដាប់ថ្នាក់ ចូលរួមសម្រេចបានលទ្ធផលគួរជាទីមោទនៈ លើកការបំពេញភារកិច្ច បេសកកម្ម និងការកសាងអង្គភាព រីកចម្រើនជាលំដាប់។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun