Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការនគរបាលខេត្តកំពង់ធំ  ដាក់គោលការណ៍ ៦ចំណុច ដល់កងកម្លាំងនគរបាល អនុវត្ត ឱ្យទទួលលទ្ធផលជោគជ័យ

ស្នងការនគរបាលខេត្តកំពង់ធំ  ដាក់គោលការណ៍ ៦ចំណុច ដល់កងកម្លាំងនគរបាល អនុវត្ត ឱ្យទទួលលទ្ធផលជោគជ័យ

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ០៩ ខែ ឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់បន្ត ដល់កងកម្លាំងចូលរួមប្រមាណ ២៨០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កិច្ចប្រជុំគឺដើម្បីឆ្លុះបញ្ជាំង ពីការខិតខំប្រឹងប្រែងបំពេញភារកិច្ច របស់មន្ត្រីការិយាល័យជំនាញ  នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីផ្លាស់ប្ដូរយោបល់ បទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម ដែលអនុវត្តនាពេលកន្លងមក លើកទិសដៅការងារ សម្រាប់អនុវត្តបន្ត ដើម្បីឈានទៅសម្រេចបានជោគជ័យ តាមគោលនយោបាយ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។

បន្ថែមប្រសាសន៍ សំណេះសំណាលលោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់គោលការណ៍ ៦ ចំនុច ដល់ផែនការងារជំនាញ អធិការនគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល អនុវត្តឱ្យទទួលលទ្ធផលជោគជ័យបន្ថែមទៀត : ១-ការងារសន្តិសុខ ២-ការងារព្រហ្មទណ្ឌ បន្តពង្រឹងការអនុវត្ត វិធានការជំនាញ វិធានការរដ្ឋបាល សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។ ៣-ការងារសណ្តាប់ធ្នាប់សាធារណៈ បង្កើនការអប់រំផ្សព្វផ្សាយតាមវេទិកាសាធារណៈ និងតាមគោលដៅងាយរងគ្រោះ ដើម្បីបញ្ជ្រាបចំណេះដឹង ដល់ប្រជាពលរដ្ឋ។ ៤-ការងារគ្រប់គ្រងធនធានមនុស្ស ពង្រឹងវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ កម្ពុជា ។ ៥-ការងារសេនាធិការ បន្តថែរក្សា ស្នាដៃ គុណសម្បត្តិ និងពង្រឹងលើការអនុវត្ត តួនាទី ភារកិច្ច របស់ខ្លួន ឱ្យទទួលបានលទ្ធផលជោគជ័យបន្តទៀត។ ៦-ការងារអត្តសញ្ញាណកម្ម បន្តពន្លឿនការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជាពិសេសការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ សូមមន្ត្រីជំនាញ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់ការងារគ្រប់គ្រងបំរែបំរួលប្រជាពលរដ្ឋ ចំណូល និងចំណាកស្រុក ( ពលករវិលត្រឡប់មកពីប្រទេសថៃ) ។

ជាកិច្ចចុងក្រោយ លោកស្នងការ បានផ្ដាំផ្ញើ ដល់កម្លាំងជំនាញក្រុង-ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់ បញ្ហាជំនន់ទឹកភ្លៀង ត្រូវចុះផ្សព្វផ្សាយ ជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមគោលដៅងាយរងគ្រោះ និងទីតាំងប្រកបមុខរបរកំពុងចម្លង ផ្សព្វផ្សាយអប់រំ ដល់ម្ចាស់អាជីវកម្ម  ដើម្បីចៀសវាងពីហានិភ័យ នៃការចម្លង ឬដឹកជញ្ជូនផ្ទុកលើសទម្ងន់៕ អត្ថបទដោយ ស្នងការនគរបាលខេត្តកំពង់ធំ  -ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains